ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្នំ​ស្រុក​ញ៉ែម​ ត្រូវ​បាន​គេ​ដាក់​គ្រឿង​​បំផ្ទុះ​​យក​​​កន្លែង​​សាង​សង់​​​​រោង​ចក្រ​ស៊ីម៉ងត៍​ត្បូង​ពេជ្រ

8 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​ភ្នំស្រុកញ៉ែម ជា​ភ្នំ​ធំ​ល្មម​ ​​​មាន​ឈ្មោះ​បោះ​សំឡេង​​តាំង​ពី​ដូន​តា​មកម៉្លេះ ​​​អ្នក​ភូមិ​ព្រៃ​តា​ព្រឹត​ក៏​បាន​ស្គាល់​ច្បាស់​​​ដែរ​​ថា ​​​កាល​ពី​ជាង​១០​ឆ្នាំ​មុន ​ភ្នំ​នេះ​សម្បូរ​ទៅ​ដោយ​សត្វ​ព្រៃ​គ្រប់ប្រភេទ

​ខេត្ត​កំពត ៖ ​ភ្នំស្រុកញ៉ែម ជា​ភ្នំ​ធំ​ល្មម​ ​​​មាន​ឈ្មោះ​បោះ​សំឡេង​​តាំង​ពី​ដូន​តា​មកម៉្លេះ ​​​អ្នក​ភូមិ​ព្រៃ​តា​ព្រឹត​ក៏​បាន​ស្គាល់​ច្បាស់​​​ដែរ​​ថា ​​​កាល​ពី​ជាង​១០​ឆ្នាំ​មុន ​ភ្នំ​នេះ​សម្បូរ​ទៅ​ដោយ​សត្វ​ព្រៃ​គ្រប់ប្រភេទ ដូចជា ស្វា ​ពស់… ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​តាព្រឹត ឃុំ​ស្តេច​គង់​ខាង​លិច​ ស្រុក​បន្ទាយ​មាស ។​ 

​ប៉ុន្តែ​មក​ដល់​​​ពេល​បច្ចុប្បន្ន​ ​ភ្នំស្រុកញ៉ែម ត្រូវ​បាន​​ក្រុម​​ហ៊ុន​ឯក​ជន​មួយ​​​ដាក់​គ្រឿង​បំផ្ទុះ​​​​​ភ្នំ​​​​​ ដើម្បី​យក​កន្លែង​​សាង​សង់​រោង​ចក្រ​ស៊ីម៉ងត៍​ត្បូង​ពេជ្រ ​ដែល​​ក្រុម​ហ៊ុន​បាន​កំណត់​​​​រយៈ​ពេល​៦​ខែ​ ​ត្រូវ​​សាង​សង់​ឱ្យ​ហើយ​រួច​រាល់ ។

​បើ​តាម​ឈ្មោះ យ៉ឹង ប្រុស និង​ឈ្មោះ ពុត ភុំ ​រស់នៅ​ក្នុង​​ភូមិ​​ព្រៃ​តា​ព្រឹត បាន​និយាយ​ថា ​អ្នក​យក​ព័ត៌មាន​គួរ​ណាស់​​តែថត​រូប​​​ភ្នំស្រុកញ៉ែមទុកមើល​​ឱ្យ​ហើយ​ទៅ ​​នៅ​​សល់​តែ​​ប៉ុន្មាន​ខែ​​ទៀត​​​ ​ភ្នំស្រុកញ៉ែម​នឹង​រលាយ​​បាត់​រូប​​​រាង​ហើយ ព្រោះ​គេ​យក​​​​ធ្វើ​ជា​ទីតាំង​រោងចក្រ​ស៊ីម៉ងត៍ ។

លោក គឹម ខេង ប្រធានឃុំ​ស្តេច​គង់​ខាង​លិច​ បាន​ឱ្យ​ដឹង​ថា ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​​មួយ​ខ្សែ​​ប្រវែង​​ជិត​​១​គីឡូ​ម៉ែត្រ ត្រូវ​បាន​គេ​​បិទ​ ព្រោះ​ផ្លូវ​នេះ​​​ស្ថិ​ត​នៅ​ចំកណ្តាល​ទី​តាំង​រោង​ចក្រ​ ហើយ​ក្រុម​ហ៊ុន​​​​​គេ​នឹង​ធ្វើ​ផ្លូវ​លំ​​វាង​មួយ​ខ្សែ​ទៀត​​​ឱ្យ​​ពលរដ្ឋ​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​ស្រុក​ដង​ទង់ និង​ស្រុក​បន្ទាយ​មាស ។​

​លោក​ប្រធានឃុំ​ ​បន្ត​ថា បើ​​​​រោង​ចក្រ​​ស៊ីម៉ងត៍​ត្បូង​ពេជ្រ​​​របស់​ក្រុម​ហ៊ុន​ដំណើរ​ការ​​នោះ ​​​អ្នក​ភូមិ​​​​ពិត​ជា​​មាន​ការ​ងារ​ធ្វើ​​​​​ច្រើន​​ ជា​ជាង​នាំ​គ្នា​​ចេញ​ទៅធ្វើការ​​នៅ​ក្រៅ​ប្រទេស ៕ 

​ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​