ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ប៉េ​អឹ​ម​ខេត្ត សហការ​ជាមួយ​ប៉េ​អឹ​ម​បេ​.៨​ចុង​ឃ្នៀស ចាប់​រថយន្ត​ដឹក​កូន​ត្រី​រ៉ស់​១០​ម៉ឺន​ក្បាល​ប្រគល់​ឱ្យ​រដ្ឋបាល​ជលផល

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​ស្នាក់​ការ​សន្តិសុខ​បេ​៨​ចុង​ឃ្នៀស ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទ ចុះ​ល្បាត​តាម​ផ្លូវ​ក្នុង​សង្កាត់​ចុង​ឃ្នៀស ក៏​មានការ​សង្ស័យ​ឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង ក៏​ហៅ​ឱ្យ​ឈប់

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​ស្នាក់​ការ​សន្តិសុខ​បេ​៨​ចុង​ឃ្នៀស ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទ ចុះ​ល្បាត​​តាម​ផ្លូវ​ក្នុង​សង្កាត់​ចុង​ឃ្នៀស ក៏​មានការ​សង្ស័យ​ឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង ក៏​ហៅ​ឱ្យ​ឈប់ ឆែកឆេរ ក៏​រក​ឃើញ​កូន​ត្រី​ជា​ច្រើន​នៅ​ក្នុង​រថយន្ត ទើប​កម្លាំង​របស់​ស្នាក់​ការ​បេ​៨ ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ និង​វត្ថុ​តាង​បញ្ជូន​មក​កាន់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ សីហា ២០១៥ ស្ថិត​នៅ​ចំណុច​មុខ​ស្នាក់​ការ​សន្តិសុខ​បេ​៨​ចុង​ឃ្នៀស ក្នុងភូមិ​៦ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ខណៈ​ដឹក​ចេញពី​ខេត្តតាកែវ ឆ្លងកាត់​ចូល​មក​លក់​ក្នុងភូមិ​សាស្ត្រ​ចុង​ឃ្នៀស ក្រុង​សៀមរាប ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព