ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដើរ​​រក​ប្រ​ព​ន្ឋ​មិនឃើញ​បោក​បំផ្លាញ​ទូរ​ទស្ស​ន៍ម្តាយក្មេក និង​ដុត​ផ្ទះ​ខ្លួនឯង​​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ឃាត់ខ្លួន​ភា្ល​ម​ៗ បន្ទាប់​ពី​ប្រើ​អំពើ​ហិ​ង្សា​ដោយ​វាយ​កម្ទេច​ទូរទស្ស​ន៍​នៅផ្ទះ​ម្តាយក្មេក និង​ដុត​ផ្ទះ​ខ្លួនឯង ​កាល​ពី​​វេលា​ម៉ោង ៨​និង​១០​នាទីយប់​

ខេត្តកំពង់ឆ្នាំង ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ឃាត់ខ្លួន​ភា្ល​ម​ៗ បន្ទាប់​ពី​ប្រើ​អំពើ​ហិ​ង្សា​ដោយ​វាយ​កម្ទេច​ទូរទស្ស​ន៍​នៅផ្ទះ​ម្តាយក្មេក និង​ដុត​ផ្ទះ​ខ្លួនឯង ​កាល​ពី​​វេលា​ម៉ោង ៨​និង​១០​នាទីយប់​ថ្ងៃ​ទី​​៤ ​សីហា ​​២០១៥ នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​​មន្ត្រី​​នគរបាល​មូលដ្ឋាន ​បានឱ្យ​ដឹង​ថា ​បុរស​សង្ស័យ​ជា​ប្តី​ប្រើ​អំពើ​ហិ​ង្សា​​ឈ្មោះ ជា សុ​ហេង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ចំណែក​ប្រ​ព​ន្ឋ​​ឈ្មោះ​ ម៉ុង ធី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត​ផ្សារឆ្នាំង ។

ប្រភព​ដដែល​ បាន​បញ្ជា​ក់ថា តាម​ពិត​បុរស​រូបនេះ​​មិនមែន​ជា​ប្តី​​ដែល​​ម្តាយ​ទុក​ឪពុក​ដាក់​នោះ​ទេ ជា​មនុស្ស​ខ្ចាត់ព្រាត់ ជួន​ឃើញ​មក​នៅជាមួយ​ប្រ​ព​ន្ឋ​៤-៥​ថ្ងៃ ក៏​ត្រឡប់​ទៅ​វិញ ។ ចំណែក​ប្រ​ព​ន្ឋ​ជា​ស្ត្រី​មេម៉ាយ បាន​ប្តី​ខាងលើ​នេះ​គ្មាន​ម៉ែឪ​ដឹង​ឭឡើយ ។ នៅ​មុន​ពេល​កើតហេតុ ដោយសារ​បាត់​ប្តី​យូ​រពេក ប្រ​ព​ន្ឋ​បាន​ទូរស័ព្ទ​ហៅ​ប្តី​ឱ្យ​មក​ផ្ទះហើយ
ក៏​មានការ​ឈ្លោះ​ទាស់​ពាក្យ​សម្តី​គ្នា​តាម​ទូរ​ស័ព្ទ ពេល​នោះ​ប្រ​ព​ន្ធ​​បាន​ជេរ​ប្តី រឿង​ដើរ​ផឹកស៊ី​មិន​មក​ផ្ទះ​ ។​ ក្រោយមក ​មុន​ពេល​ប្តី​មក​ដល់​ផ្ទះ​វិញ ​ប្រ​ព​ន្ធបាន​គេចខ្លួន ព្រោះ​ខ្លាច​​ប្តី​វាយ​ដូច​សព្វ​​មួយ​ដង​ទៀត ។

ចំណែក​ប្តី​មក​ដល់ផ្ទះ​រក​ប្រ​ព​ន្ឋ​មិនឃើញ ​​ទៅ​រក​នៅផ្ទះ​ម្តាយក្មេក​​​ក៏​​​​មិនឃើញ ​​ក៏​គំរាម​ថា ​​បើរក​ប្រ​ព​ន្ធ​មិនឃើញ​ទេ នឹង​សម្លាប់​ក្មួយ​តូច​ៗ២​នាក់​ មិនតែប៉ុណ្ណោះ​បុរស​​​រូប​នេះ​បាន​លើកយក​ទូរ​ទស្ស​ន៍របស់​ម្តាយក្មេក​បោក​មក​ដី​ខ្ទេចអស់​ ហើយ​ក៏​​ដើរ​ត្រឡប់​ទៅ​​​ផ្ទះ​វិញ ក៏​​​ដុត​ផ្ទះ​ឆេះ​ជញ្ជាំង​មួយ​ជំហៀ​ង បើ​កុំ​តែ​មាន​អ្នក​ជិត​ខាង​ជួយ​ទាន់​កុំ​អី​ឆេះ​​ហ្មត់​៕

ព័ត៌មាន​ពិស្តារ​មានផ្សាយ​ជូន​នៅ​​លើទំព័រ​កាសែត​កោះ​សន្តិភាព​