ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​និយាយ​ថា ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​ជិះ​ម៉ូ​តូ​ល្បាត ចាប់​​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៩​យប់

រាជ​ធានីភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​និយាយ​ថា ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​ជិះ​ម៉ូ​តូ​ល្បាត ចាប់​​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៩​យប់ ​ថ្ងៃ​ទី​០៤ ​កក្កដា ​​២០១៥ នៅ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​(CDC) ​វិ​ថី​ព្រះ​ស៊ីសុវត្ថិ ស្ថិត​ក្នុង​ភូមិ​១១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្រោយ​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ដែល​ជន​ស​ង្ស័​យ​លាក់​ទុក​ក្នុង​កញ្ចប់​បារី ។

មន្ត្រី​ដដែល​បាន​និយាយ​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ​ កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក​បានជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន លុះ​មក​ដល់​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​(CDC)​ស្ថិត​ក្នុងភូមិ​១១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូ​តូ​ម៉ា​ក​គុប​ជ្រុង​៥០ ពណ៌​ទឹកប្រាក់​បើក​លើ​កំណាត់​វិ​ថី​ព្រះ​ស៊ីសុវត្ថិ​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក​ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​បាន​ហៅ​ឲ្យ​ឈប់​ម៉ូតូ​រួច​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹក​កមួយ​កញ្ចប់​ធំ​ដែល​ជន​នោះ​លាក់​ទុក​ក្នុង​កញ្ចប់​បារី ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ក្រោយ​ពី​រក​ឃើញ​ថ្នាំ​ញៀន​មានឈ្មោះ​ជា ងួ​ន​ស៊ុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក៏​ប៉ុន្តែ​ជន​នេះ​គឺជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​