ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការ​ងារ​កាក​បាទ​ក្រហម​ខេត្ត​មណ្ឌល​គិរី​នាំ​អំណោយ​ផ្តល់​ជូន​គ្រួសារ​សព​លោកញ៉ា រាង​ចាន់

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ ក្រុមការងារ​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃ​ទី​០២ សីហា​​ លោក ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត

ខេត្ត​មណ្ឌល​គិរី ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០២ សីហា​​ លោក ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ព្រម​ទាំង​ក្រុម​ការ​ងារ​កាក​បាទ​ក្រហម​ខេត្ត​មណ្ឌល​គិរី​បាន​នាំយក​អំណោយ មាន​អង្ករ១០០​គីឡូក្រាម ទឹក​បរិសុទ្ធ១០​យួរ មី១០​កេស ទឹក​ផ្លែ​ឈើ០៥​កេស និង​ថវិកា១​លាន​រៀល របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​សព លោកញ៉ា រ៉ាង​ចាន់ អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ដែល​បាន​ទទួលមរណភាពកាល​ពី​ថ្ងៃ​ទី​០២ ​សីហា ​​២០១៥ ដោយ​រោគាពា​ធ ដើម្បី​យក​ថវិកា​ទាំងនោះ​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព