ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិចប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​ស្ទះ​លូលិច​ផ្ទះ​លើក​គ្នា​មក​សាលា​ខណ្ឌ​ប្ញស្សី​កែវ​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៦០​នាក់​ ក្នុង​នោះ​មាន​៣៤​គ្រួសារ​រស់​នៅ​ក្រុម​ទី​៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ តា​​ម​ផ្លូវ​រថ​ភ្លើង​បាន​លើក​គ្នា​មក​សាលា​ខណ្ឌ​

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៦០​នាក់​ ក្នុង​នោះ​មាន​៣៤​គ្រួសារ​រស់​នៅ​ក្រុម​ទី​៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ តា​​ម​ផ្លូវ​រថ​ភ្លើង​បាន​លើក​គ្នា​មក​សាលា​ខណ្ឌ​ប្ញស្សី​កែវ​កាល​ពី​វេលា​ម៉ោង​ជាង​៩​ព្រឹក ថ្ងៃ​ទី​៥ សីហា នេះក្នុង​គោល​បំណង​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ជួយ​ដោះ​ស្រាយ​ដាក់​ប្រព័ន្ធ​លូ​ ដោយ​សារ​ទឹក​ស្អុយ​ស្ទះ​លិចចូល​ផ្ទះ​​​ធ្វើ​ឱ្យ​ពួក​គាត់​រស់​នៅ​លំបាក​វេទនា​ជា​យូរ​មក​ហើយ។

បើ​តាម​លោក​ឡុង ចាន់ឌី អាយុ​៣៩​ឆ្នាំ តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំងជាង​៦០​នាក់​ខាងលើ​បាន​ឱ្យ​ដឹង​ថា ការ​លើក​គ្នា​មក​សាលា​ខណ្ឌ​នេះ​ជា​លើ់ក​ទី​៤ហើយ​ បន្ទាប់​ពី​ពួក​គាត់​ធ្វើ​ពាក្យ​ស្នើ​សុំ​តាំង​ពី​សង្កាត់ ដល់​ខណ្ឌ​ តែ​អត់​ឃើញ​មាន​ដំណោះ​ស្រាយ​អ្វី​សោះ​ ទើប​ពួក​គាត់​នាំ​គ្នា​​លើក​គ្នា​មក​សាលា​ខណ្ឌ​ដោយ​សរសេរជា​បដា​សុំ​ឱ្យ​លោកអភិ​បាល​ខណ្ឌ​​ជួយ​ដោះស្រាយ​ដាក់​ប្រព័ន្ធ​លូ​ដែល​មាន​ទឹក​ស្អុយ​ហូរ​លិច​ផ្ទះ​របស់​ពួក​គាត់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​ការ​រស់​នៅ​របស់​ពួក​គាត់​។

តំណាង​ប្រជា​ពលរដ្ឋ​ដដែល​បាន​ឱ្យ​ដឹង​ថា ​ពួក​គាត់​បាន​ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញា​ធរ​សង្កាត់​តាំង​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៤ មក បន្ទាប់ពី​ពួក​គាត់​ចំនួន​៣៤​គ្រួសារ​រង​ការ​លិច​លង់​ដោយ​សារ​អត់​ប្រព័ន្ធ​លូ​ តែ​អត់មាន​ដំណោះ​ស្រាយ​ ពួក​គាត់​ក៏​លើក​គ្នា​មក​ម្តង​ទៀត​​នៅ​ថ្ងៃ​ទី​៣០ មេសា ២០១៥ លើក​ទី​២ នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៩ មិថុនា ២០១៥ អាជ្ញាធរ​នៅ​តែ​អត់​ដោះ​ស្រាយ​ឱ្យ​ទៀត​ ​​លើក​នេះ​ក៏​លើក​គ្នា​មក​ទាំង​ហ្វូង​តែ​ម្តង​។

លោក​ឡុង ចាន់​ឌី បាន​បញ្ជាក់​ថា បើ​តាម​គម្រោង​ លូដែល​ត្រូវ​ធ្វើ​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រហែល​៥.៨២៣ដុល្លារ​អាមេរិក​ តែ​មាន​អង្គ​ការ​សប្បុរស​ធម៌ជួយ​បាន​២០០០ដុល្លារ​ហើយ ហើយ​បដិភាគ​របស់​ប្រជា​ពលរដ្ឋ​មាន​ចំនួន​១.៥៨៣ដុល្លារ​ នៅ​ខ្វះ​តែ​២.០០០ដុល្លារ​ជាងទៀត​ទេ ​អាជ្ញាធរ​មិន​ជួយ​ដោះ​ស្រាយ​៕