ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​​​​បើករថយន្ត​​បុក​របាំង​ថ្ម​​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​កង់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​​ម្នាក់​បើករថយន្ត​​ម៉ាក​ឆា​រ៉ូ​ឡេ​ត ​ពេល​មេឃ​កំពុង​​រលឹម​ស្រិច​ៗ​​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​កង់

រាជ​ធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​​ម្នាក់​បើករថយន្ត​​ម៉ាក​ឆា​រ៉ូ​ឡេ​ត ​ពេល​មេឃ​កំពុង​​រលឹម​ស្រិច​ៗ​​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​កង់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​៤ ​សីហា នៅ​តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម ផ្លូវ​លេខ​១២៨ ទល់មុខ​ផ្ទះ​លេខ​៧៣៥ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​ ។ 

សាក្សី​​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាកឆា​រ៉ូ​ឡេ​ត ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-8376 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​កម្ពុជា​ក្រោម ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម លុះ​មក​ដល់​​កន្លែង​កើតហេតុ​​​បាន​ងាកឆ្វេង​បម្រុង​​វ៉ា​រថ​យន្ត​មួយ​គ្រឿង​ទៀត​​ តែ​វ៉ា​មិន​ផុត ​ក៏​​ងាក​ចង្កូត​ចូល​មក​វិញ​មិន​ទាន់ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​​បាក់​អស់​៥​កង់​ រង​ការ​ខូចខាត ។

បន្ទាប់​ពី​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ហើយ​ គេ​ឃើញ​នារី​ស្រស់​ស្អាត​ម្នាក់​ចេញពី​ក្នុង​រថយន្ត ហើយ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​លក់​ម៉ា​ញ៉េ​-ទូរ​ទស្ស​ន៍នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ប្រមាណ​ជា​កន្លះ​ម៉ោង​ ទើប​មាន​រថ​យន្ត​មួយ​គ្រឿង​ទៀត​មក​ដឹក​ចេញ​​​ទៅ​បាត់​ ។

ក្រោយ​កើតហេតុ​ រថយន្ត​បង្កត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​​នាំយក​​រថយន្ត​ទៅ​រក្សា​ទុក​នៅអធិការ​ដ្ឋាន​នគរបាល​​​ខណ្ឌ​ រង់​​ចាំ​ម្ចាស់​​​ចូលខ្លួន​មក​ទួល​ខុស​ត្រូវ ៕​