ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​នៅ​ថៃ​ម្នាក់​ស្លា.ប់​ដោយសារ​ធ្លាក់​ដែក​ពី​ជាន់​ទី​៩​ចំ​ក្បាល​នៅ​ជាន់​ទី​៣

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​បាន​ស្លា.ប់​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​រង​របួសធ្ងន់​ដោយសារ​ការ​ធ្លាក់​ដែក​ពី​ជាន់​ទី​៩​ចំ​ក្បាល​នៅ​ជាន់​ទី​៣ ខណៈ​ជន​រង​គ្រោះ​កំពុងធ្វើការ​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក ។

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​រង​របួសធ្ងន់​ដោយសារ​ការ​ធ្លាក់​ដែក​ពី​ជាន់​ទី​៩​ចំ​ក្បាល​នៅ​ជាន់​ទី​៣ ខណៈ​ជន​រង​គ្រោះ​កំពុងធ្វើការ​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក ។

តាម​ឈ្មោះ ជុ​ត ចំរើន អាយុ​៣៦​ឆ្នាំ ជា​ប្អូនប្រុស​បង្កើត​របស់​សព​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​ទីតាំង​ផ្ទេរ​រថយន្ត​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត​ថា ជន​រង​គ្រោះជា​បងប្រុស​បង្កើត​របស់​ខ្លួន​មានឈ្មោះ ជុ​ត សុខុម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​បា​ដាក ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

ប្អូនប្រុស​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣ សីហា ២០១៥ ខណៈ​កំពុងធ្វើការ​ជា​កម្មករ​សំណង់​នៅ​ជាន់​ទី​៣ ស្រាប់តែ​ត្រូវ​ដែក​ប៉ុនកដៃ​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​ដែល​ក្រុម​ជាង​ថៃ​ផ្សារ​នៅ​ជាន់​ទី​៩​ធ្លាក់​ចំ​ក្បាល បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​វិលមុខ​ធ្លាក់​ពី​ជាន់​ទី​៣​មក​ដល់​ដី​រង​របួសធ្ងន់ ហើយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ។

សាច់ញាតិ​សព​ប្រាប់​ថា ដំណោះស្រាយ​គឺ​ទទួល​បាន​ប្រាក់​៤​ម៉ឺន​បាត​ពី​ថៅកែ​របស់​សព ។

សព​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​បន្ត​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​៤ សីហា​នេះ បន្ទាប់​ពី​ភាគី​ថៃ​បញ្ជូន​មក​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៕