រាជធានីភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រុមហ៊ុន Dassault Systèmes ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា 3D (3DEXPERIENCE) ផ្តល់ដំណោះស្រាយផ្នែកប្រព័ន្ធសូវែរ 3D ឌីហ្សាញ, សំណង់គម្រូឌីជីថល 3D (3D Digital Mock Up) និងការគ្រប់គ្រងវដ្តផលិតផល (PLM) ដ៏ឈានមុខគេនៅលើពិភពលោក បានពិភាក្សាផែនការរបស់ខ្លួនដើម្បីផ្លាស់ប្តូរអនាគត នៃប្រព័ន្ធអប់រំតាមបែប STEM និងការអភិវឌ្ឍជំនាញសម្រាប់សិស្ស និស្សិត នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ឥណ្ឌូចិន។
សន្និសីទសារព័ត៌មាននេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី លោក Samson KHAOU នាយកគ្រប់គ្រងក្រុមហ៊ុន Dassault Systemes ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Gian Paolo BASSI អគ្គនាយកក្រុមហ៊ុន Dassault Systemes ដែលបានពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យា 3D និងឱកាសនៃការសិក្សារៀនសូត្ររបស់សិស្សនិស្សិតតាមរយៈប្រព័ន្ធ SOLIDWORKS ។
លោក Samson Khaou នាយកគ្រប់គ្រងក្រុមហ៊ុន Dassault Systemes ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា «យើងចង់ពង្រីកដំណើរទស្សនកិច្ចរបស់យើងនៅក្នុងរាជធានីភ្នំពេញនៅសប្ដាហ៍នេះ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Dassault Systemes ក្នុងការផ្តួចផ្តើមប្រព័ន្ធអប់រំតាមបែប STEM ដែលអាចបណ្តុះបណ្តាលជំនាញ និងគំនិតច្នៃប្រឌិតរបស់អ្នកឌីហ្សាញ និងវិស្វករជំនាន់ក្រោយក្នុងប្រទេសកម្ពុជា ។ យើងជឿជាក់ថា ពួកគេនឹងក្លាយជាកម្លាំងចលករមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានយ៉ាងល្អក្នុងពេលអនាគត»។
លោក Gian Paolo Bassi អគ្គនាយកក្រុមហ៊ុន Dassault Systèmes បានលើកឡើងថា «នៅក្នុងវិស័យអប់រំយើងចង់ជំរុញគំនិតល្អៗ និងភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតតាមរយៈការផ្តល់ជូនសិស្សនិស្សិតនូវឧបករណ៍ឌីហ្សាញដែលមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ ដូចគ្នានឹងក្រុមវិស្វករជំនាញដែរ ។ កម្មវិធី SOLIDWORKS ផ្តល់ភាពងាយស្រួលដល់សិស្សនិស្សិតក្នុងការបញ្ចប់គម្រោងលំបាកៗជាច្រើនប្រៀបដូចមនុស្សយន្ដដែលមានមុខងារពហុជំនាញ ឬរថយន្តប្រណាំងប្រើថាមពលព្រះអាទិត្យដែលមានអានុភាពខ្លាំងក្លា ហើយតាមរយៈដំណើរការនេះ ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ» ៕
ចែករំលែកព័តមាននេះ