ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌាកើន​ដល់​១៨០​នាក់​ ហើយមួយ​លាន​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​

8 ឆ្នាំ មុន

អាជ្ញាធរ​ឥណ្ឌា​បាន​អះអាង​ថា មនុស្ស​១៨០​នាក់​បាន​ស្លា.ប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ប្រទេស​ឥណ្ឌា និង​មនុស្ស​ជាង​១​លាន​នាក់​បាន​ទៅ​ជ្រកកោន​ក្នុង​ជំរុំ​ជួយ​សង្គ្រោះ​បន្ទាប់​ពី​រត់​ភៀសខ្លួន​ពី​ដែនទឹក​ជំនន់ ។

អាជ្ញាធរ​ឥណ្ឌា​បាន​អះអាង​ថា មនុស្ស​១៨០​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ប្រទេស​ឥណ្ឌា និង​មនុស្ស​ជាង​១​លាន​នាក់​បាន​ទៅ​ជ្រកកោន​ក្នុង​ជំរុំ​ជួយ​សង្គ្រោះ​បន្ទាប់​ពី​រត់​ភៀសខ្លួន​ពី​ដែនទឹក​ជំនន់ ។

អាជ្ញាធរ​ឥណ្ឌា​បាន​អះអាង​ទៀត​ថា ភាគច្រើន​នៃ​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ខណៈ​ពេល​ដែល​យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​រអិល​បាក់​ដី​ដែល​បាន​កប់​ក្នុងភូមិ​ដាច់​ស្រយាល​មួយ​នៅ Manipur ជាប់​ព្រំដែន​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ជា​កន្លែង​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង ។

ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​១៨០​នាក់ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ត្រឹម​១២០​នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​សាកសព​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋ West Bengal និង​រដ្ឋ​ភាគ​ខាងលិច​រដ្ឋ Gujarat ដែល​ជា​កន្លែង​ដែល​កម្រិត​ទឹកបាន​ស្រក​ចុះ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ត្រឡប់​មក​ផ្ទះ​វិញ ៕