ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រថយន្ត​ចាប់ខ្លួន​ជនសង្ស័យ​លួច​កាច់​កញ្ចក់​រថយន្ត​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ដែល​ម្ចាស់​បាន​ចត​នៅ​ខាង​មុខ​ផ្ទះ​បាន​សម្រេច តែ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឃើញ​ទាន់ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​៣ ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ដែល​ម្ចាស់​បាន​ចត​នៅ​ខាង​មុខ​ផ្ទះ​បាន​សម្រេច តែ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឃើញ​ទាន់ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​៣ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃត្រង់ ថៃ្ង​ទី​៤ ខែសីហា ឆ្នាំ ២០១៥ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២ ផ្លូវ​លេខ​៣៩៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​នេះ​មានឈ្មោះ  សៀង ប៉េង​ឡេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​ជាង​ជុស​ជុល​រថយន្ត ។ មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ដើរទៅ​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​ម៉ាក ហា​យ​លែ​ន​ឌ័​រ​មួយ​គ្រឿង​បាន​សម្រេច​ចំនួន​១​គូ​(​ទាំង​សងខាង​) ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ ស្រាប់តែ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ចេញ​មក​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​ថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​រត់គេច​ខ្លួន រួច​បោះ​កញ្ចក់​រថយន្ត​ចោល ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ដេញ​តាម​ពីក្រោយ​ចាប់​ឃាត់ខ្លួន​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​៣ ធ្វើការ​សាកសួរ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ ៕