ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​វ័យក្មេង​ម្នាក់ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​វ័យក្មេង​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ហាញ​មុខជា​សាធារណៈ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាល​ដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៥ នេះ ។

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​វ័យក្មេង​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ហាញ​មុខជា​សាធារណៈ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាល​ដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៥ នេះ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ឈ្មោះ ពៅ ធី ហៅ​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន​មក​ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ប្រតិបត្តិការ​ល្បាត​ពេល​យប់​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃ​ទី​០២​ខែសីហា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក៏​ប្រទះ​ឃើញ ដោយ​មានការ​សង្ស័យ និង​មាន​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម មាន​អក្សរ WY ចំនួន​២០​គ្រាប់ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ក្នុង​ខ្លួន និង​ដកហូត​បាន​លុយ​ខ្មែរ​ចំនួន​៣៧​ម៉ឺន​រៀល​, លុយ​ថៃ​ចំនួន​៧៣០​បាត និង​លុយ​អា​មេ​រិ​ក​ចំនួន​១៥​ដុល្លារ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នេះ​មែន ការ​ប្រព្រឹត្ត​នេះ​ជា​ច្រើន​លើក​មុន​ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​បង្ក្រាប​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្តែង ជនសង្ស័យ​ឈ្មោះ ពៅ ធី ហៅ​ហួរ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ​ថ្ងៃនេះ ៕