ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​បន្ត​កាយ​ដី​កៀក​កិត​ព្រំ​ដែន​ខ្មែរ ​​ត្រូវ​នគរបាល​ការ​ពារ​ព្រំ​ដែន​ហាម​ឃាត់

8 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ កម្លាំង​នគរ​បាល​វរ​សេនា​តូច​លេខ​៦០១ការ​ពារ​ព្រំ​ដែន​គោក​បាន​ហាម​ឃាត់​ភាគី​វៀត​ណាម​ដែលយក​គ្រឿង​ចក្រ​មក​កាយ​ដី​កៀកកិត​ព្រំ​ដែន​នៅ​ទល់​មុខ​បង្គោល​៣០៦​ជាប់​ភូមិ​សាស្ត្រ​ភូមិ​កោះ​ចំការ

ខេត្ត​កំពត​ ៖ កម្លាំង​នគរ​បាល​វរ​សេនា​តូច​លេខ​៦០១ការ​ពារ​ព្រំ​ដែន​គោក​បាន​ហាម​ឃាត់​ភាគី​វៀត​ណាម​ដែលយក​គ្រឿង​ចក្រ​មក​កាយ​ដី​កៀកកិត​ព្រំ​ដែន​នៅ​ទល់​មុខ​បង្គោល​៣០៦​ជាប់​ភូមិ​សាស្ត្រ​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាង​ត្បូង​ ស្រុក​កំពង់​ត្រាច​ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣ សីហា ២០១៥។

ប៉ុន្តែ​សកម្ម​ភាព​ដែល​ភាគី​វៀត​ណាម​​បាន​ជីក​កាយ​នោះ​ បើ​យោង​តាម​មន្ត្រី​នគរ​បាល​វរ​សេនា​តូច​៦០១​បានឱ្យ​ដឹង​ថា ភាគី​វៀត​ណាម​បាន​ផ្អាក​ជីក​ហើយ​ តែ​នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៣ សីហា ភាគី​វៀត​ណាម​បន្ត​ជីក​ដី​កន្លែង​ផ្សេង​ទៀត​នៅ​ចន្លោះ​បង្គោល៣០៧-៣០៨ និង​គ្រឿង​ចក្រ​មួយ​គ្រឿង​ទៀត​បាន​ជីក​នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣ ដដែល​នៅ​ចន្លោះ​បង្គោល៣០៨-៣០៩ ប្រវែង​៣​ម៉ែត្រ ទទឹង​៧​ម៉ែត្រ​ ជម្រៅ​២​ម៉ែត្រ​ តែត្រូវ​បាន​នគរ​បាល​ការពារ​ព្រំ​ដែន​ខ្មែរ​ហាម​ឃាត់​ឱ្យ​ផ្អាក​ដែរ​​​​ហើយ។

តាម​ប្រភព​មួយ​បាន​ធ្លាយពី​មន្ត្រី​សាលា​ខេត្ត​កំពត​និយាយ​ថា អាជ្ញា​ធរ​ខេត្ត​កំពត​ និង​ខេត្ត​កៀង​យ៉ាង​គ្រោង​នឹង​ជួប​គ្នា​នៅ​ចុង​សប្តាហ៍ខាង​មុខ​នេះដើម្បី​ពិភាក្សា​គ្នា​ពី​បញ្ហា​ភាគីវៀត​ណាម​នៅ​តែ​បន្ត​កាយ​ដី​នៅ​កៀក​កិត​ព្រំ​ដែន​។

គេ​បាន​សម្គាល់​ឃើញ​ថា កាល​ពី​ចុង​ខែ​កក្កដា ២០១៥ នេះ ភាគី​វៀត​ណាម​បាន​យក​គ្រឿង​ចក្រ​កាយ​ដី​ធ្វើ​ផ្លូវ​កៀក​នឹង​ព្រំ​ដែន​ម្តង​ហើយ​ម្តង​ទៀត​នៅ​ក្នុង​ភូមិ​ថ្កូវ ឃុំ​ប្ញស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់​ត្រាច​ តែ​ត្រូវ​បាន​កង​​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ និង​ទាហាន​ការ​ពារ​ព្រំ​ដែន​ចុះហាម​ឃាត់​​​ ប៉ុន្តែ​មក​ដល់​ដើម​ខែ​សីហា នេះ ភាគី​វៀត​ណាម​បន្ត​កាយ​ដី​កន្លែង​ផ្សេង​ទៀត​ទាំង​ថ្ងៃ ទាំង​យប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព