ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ក្នុង​ខែកក្កដា ស្លា.ប់​១៤៤​នាក់ របួសធ្ងន់​ស្រាលជាង​៥០០នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ខែកក្កដា​ចាប់ពី​ថ្ងៃ​ទី​១១​មិថុនា ២០១៥ ដល់​ថ្ងៃ​ទី​១០ កក្កដា ២០១៥ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​៣០៩​លើក ថយ​ចុះ​១០% ,​បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​១៤៤​នាក់​ថយ​ចុះ​២០%, របួសធ្ងន់​៣២៦​កើតឡើង​១១%, របួសស្រាល​១៧៩​នាក់​ថយ​ចុះ​២៣% ។

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ខែកក្កដា​ចាប់ពី​ថ្ងៃ​ទី​១១​មិថុនា ២០១៥ ដល់​ថ្ងៃ​ទី​១០ កក្កដា ២០១៥ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​៣០៩​លើក ថយ​ចុះ​១០% ,​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤៤​នាក់​ ថយ​ចុះ​២០%, របួសធ្ងន់​៣២៦​កើតឡើង​១១%, របួសស្រាល​១៧៩​នាក់​ថយ​ចុះ​២៣% ។

ខួច​ខាត​ម៉ូតូ​ចំនួន​៣០៩​គ្រឿង​ថយ​ចុះ​៨%, រថយន្ត​តូច​ខូចខាត​១២០​គ្រឿង​ថយ​ចុះ​៦%, រថយន្ត​ធំ​ខូចខាត​៥៤​គ្រឿង​ថយ​ចុះ​១៤%,​យាន​ផ្សេង​ៗ​ខូចខាត​៣០​គ្រឿង​ថយ​ចុះ​១៩%, អ្នក​ថ្មើរជើង​រង​គ្រោះ​២០​នាក់​ថយ​ចុះ​២៥%, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​២៣៨​នាក់​កើនឡើង​២% ។

មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បើក​ល្មើស​ល្បឿន​១១១​លើក​ស្មើ​៣៦%,​មិន​គោរព​ភ្លើង​សញ្ញា​៦​លើក​ស្មើ​២%,​មិន​គោរព​សិទ្ធ​អ​ទិ​ភាព​៤៦​លើក​ស្មើ​១៥%,​មិន​ប្រកាន់​ស្តាំ​៤០​លើក​ស្មើ​១៣%,​ប្រជែង​គ្រោះថ្នាក់​៣២​លើក​ស្មើ​១០%,​បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន​១១​លើក​ស្មើ​៤%,​បើកបរ​មាន​ជាតិ​ស្រវឹង​៣៨​លើក​ស្មើ​១២%,​សុខភាព​ងងុយដេក​៣​លើក​ស្មើ​១%,​ផ្សេង​ៗ១៥​លើក​ស្មើ​៥%,​។

ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ច្រើន​ជាងគេ​គឺ​រាជធានី​ភ្នំពេញ​កើតឡើង​៤០​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៣​នាក់​ក្នុង​នោះ​ប្រុស​២២​នាក់​,​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៣៥​នាក់ ។ ខេត្តតាកែវ​២៧​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់​ប្រុស​៨​នាក់​,​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៣​នាក់ ។ ខេត្ត​ព្រះ​សីហ​នុ​១៩​លើកមនុស្ស​ស្លាប់​១០​នាក់​ប្រុស​៦​នាក់​, មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៤​នាក់ ។ ខេត្តកណ្តាល​២៣​លើកមនុស្ស​ស្លាប់​១១​នាក់​ប្រុស​៩​នាក់​,​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​២៧​នាក់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព