ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កែ​ច្នៃ​កង់​៣​បុក​ម៉ូតូ​សណ្តោង​រទេះដឹក​សាច់​ជ្រូក​របួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​អនុសេនីយ៍ត្រី​ភ្លឹង វិចិត្រ នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍នៃ​អធិការដ្ឋាន​នគរបាល​ស្រុកព្រះនេត្រព្រះបាន​ឲ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៤​ និង​១៥​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៤​ សីហា​ ២០១៥

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​អនុសេនីយ៍ត្រី​ភ្លឹង វិចិត្រ នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍នៃ​អធិការដ្ឋាន​នគរបាល​ស្រុកព្រះនេត្រព្រះបាន​ឲ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៤​ និង​១៥​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៤​ សីហា​ ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ មុខ​ការិយាល័យអប់រំ​ស្រុក​ព្រះនេត្រព្រះ ស្ថិត​ក្នុងភូមិ​ជប់​វា​រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​កង់​៣​កែ​ច្នៃ​​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រទេះដឹក​សាច់​ជ្រូកបណ្តាល​ឲ្យ​បុរស​​ម្នាក់​ឈ្មោះ​កូវ គឿ​យ ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ នៅ​ភូមិ​ជប់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ​ដាច់​ជើង​ទាំង២ ។

បុរស​រង​គ្រោះ​បើក​​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១០០ ពណ៌​ក្រហម ស៊េរី​ចាស់ សណ្តោង​រទេះដឹក​សាច់​ជ្រូក ​ចំណែក​ម៉ូតូ​កង់​៣​កែ​ច្នៃ​ធុន​សេ​១០០​កូ​រ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1F.8530  បើកបរ​ដោយ​ឈ្មោះ យ៉េន  ចា​ន៉​ឌី ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ​។

លោកនាយ​ផ្នែក​រូប​នេះ​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ អ្នក​បើក​ម៉ូតូ​កង់​៣​កែ​ច្នៃ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច​​ ពេល​មក​ដល់​ចំណុច​កើតហេតុបាន​បើក​វ៉ា​ជែងរថយន្ត​នៅ​ពីមុខ​ធ្វើឲ្យ​រេចង្កូត​ទៅ​បុក​​ម៉ូតូ​សណ្តោង​រទេះដឹក​សាច់​ជ្រូកមក​លក់​នៅ​ផ្សារ​ចក្រី ដែល​បើក​ក្នុង​ទិស​ដៅបញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត​ពេញទំហឹងបណ្តាល​ឲ្យ​ក្រឡាប់​រទេះ ឯ​អ្នកបើកបរ​ឈ្មោះ កូវ គឿ​យ ​រង​របួសបាក់ជើង​ទាំង​២ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ។

មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ មក​ពី​អ្នក​បើក​ម៉ូតូ​កង់​៣​ច្នៃ​បើក​វ៉ា​ជែង​មិន​ប្រយ័ត្ន ក្នុង​ស្ថានភាព​គ្រោះថ្នាក់ អ្នកបើកបរ​ម៉ូតូ​បង្កហេតុ​ពេល​នេះ​កំពុង​ជួយ​មើល​អ្នក​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​​៕