ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​ស្នាក់​របស់​កម្មករ​ក្នុង​បុរី​ទាំង​ព្រលឹម​អុរ របួស​២​នាក់​ឪពុក​-​កូន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​រោង​ស្នាក់​នៅ​របស​កម្មក​បុរី​មួយ បង្ក​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​​០៥ និង​២០​ព្រឹក​ថ្ងៃ​ទី​៤ សីហា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា រោង​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​ទទឹង​៤០​ម៉ែត្រ និង​ប​បណ្ដោយ​៦០​ម៉ែត្រ​ឆ្អឹង​ដែក ដែល​មាន​មនុស្ស​រង​របួស​ចំនួន​២​នាក់ (​ឪពុក និង​កូន​) ម្នាក់​ឈ្មោះ​ភិ​ម ស្រ៊ុ​ន អាយុ​៣៧​ឆ្នាំ និង​កូន​ឈ្មោះ​ភិ​ម សំ​ណា​ន អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្រូច​ឃុំ​នគ​រាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

ប្រភពបន្តថា អគ្គិភ័យនេះ​ត្រូវបាន​រលត់​វិញ​នៅ​វេលា​ម៉ោង​០៧ព្រឹក​ ដោយ​ប្រើ​រថយន្ត​ពន្លត់​អស់​ចំនួន១១គ្រឿង ។ ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ទេ ខណៈ​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព