ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​ចាប់​ពលករ​កាន់​កាត​ស៊ី​ជម្ពូ​ពេល​ត្រឡប់​មក​វិញ បើសិន​គ្មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ថៃ ឬ​ម្ចាស់​រោងចក្រ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​ដែល​តែងតែ​ធ្លាប់​ឮ​ថា រាល់​ពលករ​ដែល​វិល​ត្រឡប់​ពី​ថៃ​កាន់​កាត​ស៊ី​ជម្ពូ បើ​គ្មាន​ឯកសារ​បញ្ជាក់​ពី​ម្ចាស់​រោងចក្រ​, សហគ្រាស ឬ​ថៅកែ​ពី​កន្លែងធ្វើការ​ទេ​នោះ សមត្ថកិច្ច​ថៃ​នឹង​ចាប់ ឬ​មិន​បោះត្រា​ឲ្យ​ឆ្លង​ព្រំដែន​នោះ​ទេ ។ ឥឡូវនេះ​ព័ត៌មាន​នេះ​បាន​ក្លាយជា​ការ​ពិត​ហើយ ។

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​ដែល​តែងតែ​ធ្លាប់​ឮ​ថា រាល់​ពលករ​ដែល​វិល​ត្រឡប់​ពី​ថៃ​កាន់​កាត​ស៊ី​ជម្ពូ បើ​គ្មាន​ឯកសារ​បញ្ជាក់​ពី​ម្ចាស់​រោងចក្រ​, សហគ្រាស ឬ​ថៅកែ​ពី​កន្លែងធ្វើការ​ទេ​នោះ សមត្ថកិច្ច​ថៃ​នឹង​ចាប់ ឬ​មិន​បោះត្រា​ឲ្យ​ឆ្លង​ព្រំដែន​នោះ​ទេ ។ ឥឡូវនេះ​ព័ត៌មាន​នេះ​បាន​ក្លាយជា​ការ​ពិត​ហើយ ។

ពលករ​ដែល​បញ្ជូន​តាម​រថយន្ត​ទ្រុង​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​នាក់​បាន​ប្រាប់​«​កោះសន្តិភាព​»​ខ្លះ​ដោយ​ផ្ទាល់មាត់ និង​ខ្លះ​តាម​ទូរស័ព្ទ​ថា ខណៈ​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្ដា​ខេត្ត ត្រឡប់​មក​ស្រុក​កំណើត​វិញ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​មួយ​ហៅ​ណ​ង​គង់ ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ បើ​ទោះជា​មាន​កាត​ស៊ី​ជម្ពូ​ហើយ​មិន​ទាន់​ផុត​សុពលភាព​ប្រើប្រាស់​ក៏​ដោយ ។

ស្ត្រី​ឈ្មោះ ឃី​ម បុប្ផា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា នាង​ទៅ​ធ្វើការ​ផ្នែក​លក់​បាយ​ឲ្យ​ថៅកែ​ថៃ​ក្នុង​ខេត្ត​អាយុ​ធ្យា​រយៈពេល​ជាង​១​ឆ្នាំ ដោយ​មាន​កាត​ស៊ី​ជម្ពូ​ត្រឹមត្រូវ ហើយ​ក៏​មិន​ទាន់​ផុត​សុពលភាព​ផង​ដែរ ។ ស្ត្រី​ខាងលើ​ប្រាប់​ថា ខណៈ​នាង និង​ពលករ​-​ពល​ការិនី​ប្រហែល​៥០​នាក់​សុទ្ធតែ​មាន​កាត​ស៊ី​ជម្ពូ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នៅ​ចំណុច​បា​រ៉ា​ស់ណង​គង់ ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ។

ជុំវិញ​ករណី​នេះ​ស្ត្រី​ខាងលើ​ប្រាប់​ថា ពេល​ក្រុម​ពលករ​-​ពល​ការិនី​នាំ​គ្នា​តវ៉ា​ថា ពួក​ខ្លួន​មាន​កាត​ស៊ី​ជម្ពូ​ស្របច្បាប់ ម្ដេច​ក៏​ចាប់ បែ​ជា​សមត្ថកិច្ច​ថៃ​និយាយ​ថា ឥឡូវ​ភាគី​ថៃ​ប្ដូរ​កម្មវិធី​ថ្មី ដោយ​ប្រាប់​ថា រាល់​ពលករ​ទាំងឡាយ​ណា​វិល​ត្រឡប់​ពី​ថៃ​ទៅ​កម្ពុជា គ្មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ស្រុក​-​ខេត្ត​, កន្លែងធ្វើការ ឬ​គ្មាន​លិខិតបញ្ជាក់​ពី​ម្ចាស់​រោច​ក្រ​, សហគ្រាស និង​កន្លែងធ្វើការ​ទេ គេ​នឹង​ចាប់​ទាំងអស់ ។

ស្ត្រី​ខាងលើ​បញ្ជាក់​ថា ពេល​នេះ​មិន​ថា​អ្នក​ស្របច្បាប់ ឬ​ខុសច្បាប់​អ្វី​ទេ គឺ​ភាគី​ថៃ​គេ​ចាប់​ទាំងអស់ ឲ្យ​តែ​វិល​ត្រឡប់​គ្មាន​ឯកសារ​ដូច​រាប់រាប់​ខាងលើ ។

គួ​បញ្ជាក់​ថា មួយ​រយៈ​កន្លង​មក​មាន​ពលករ​-​ពល​ការិនី​វិល​ត្រឡប់​ពី​ថៃ​មួយ​ចំនួន​កាន់​កាត​ស៊ី​ជម្ពូ​តែ​ដើរ​កាត់​តាម​ច្រករបៀង​ដោយ​ប្រាប់​ថា ដោយសារ​សមត្ថកិច្ច​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ទល់មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទឹកដី​កម្ពុជា​មិន​ព្រម​បោះត្រា​ឲ្យ ដោយ​គេ​លើក​ឡើង​ដូច​ករណី​ខាងលើ (​គ្មាន​ឯកសារ​បញ្ជាក់​ពី​កន្លែងធ្វើការ​) ។
បញ្ហា​ដែល​មិន​គួរ​ឲ្យ​កើត​មាន​មួយទៀត​នោះ គឺ​តាម​រថយន្ត​ទ្រុង​របស់​ថៃ គេ​ឃើញ​បញ្ជូន​ពលករ​មក​វិញ​ណែនណាន់តាន់តាប់​ជាមួយនឹង​ក្មេង​តូច​ៗ មើលទៅ​ពិតជា​គួរ​ឲ្យ​សង្វេគ ព្រោះ​គ្នា​នៅ​តូច​មិនដឹង​អី​សោះ រង​គ្រោះ​ទាំង​នៅ​កុមារ ត្រូវ​គេ​បញ្ជូន​ដូច​សត្វ​ធាតុ​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច និង​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ ក្នុងភូមិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​លើក​ឡើង​របស់​ពលករ​ពិតជា​កើត​មាន​មែន ។

ជុំវិញ​បញ្ហា​ខាងលើ​លោក ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជា​ច្រើន​ដង ៕