ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ផ្ទះសំណាក់ ARBORETUM ផ្ទុះ​ការ​តវ៉ា​រឿង​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុគ្គលិក​ប្រុស​-​ស្រី​ដែល​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ ARBORETUM បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដោយសារ​តែ​ម្ចាស់ផ្ទះ​សំណាក់​មិន​បើក​លុយ​ឱ្យ​រយៈពេល​ជិត​២​ខែ​មក​ហើយ ។ ការ​នាំ​គ្នា​តវ៉ា​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៣ សីហា ២០១៥

ខេត្តសៀមរាប ៖ បុគ្គលិក​ប្រុស​-​ស្រី​ដែល​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ ARBORETUM បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដោយសារ​តែ​ម្ចាស់ផ្ទះ​សំណាក់​មិន​បើក​លុយ​ឱ្យ​រយៈពេល​ជិត​២​ខែ​មក​ហើយ ។ ការ​នាំ​គ្នា​តវ៉ា​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៣ សីហា ២០១៥ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​សំណាក់​យីហោ ARBORETUM មានឈ្មោះ ANDREW ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី និង​មាន​អ្នក​គ្រប់​ម្នាក់​ម្នាក់​ឈ្មោះ VAN ANH ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម ដែល​ចូល​មក​មើល​ការ​ខុស​ត្រូវ និង​គ្រប់គ្រង​ផ្ទះសំណាក់​នេះ ព្រមទាំង​ស្នាក់​នៅផ្ទះ​សំណាក់​នេះ​កាលពី​ឆ្នាំ​២០១២ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​សង្កាត់​ស្ល​ក្រាម ថៅកែ​ផ្ទះសំណាក់​បាន​សន្យា​ថា​នឹង​បើក​ប្រាក់ខែ​ឱ្យ​ទាំងអស់​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៥ សីហា ២០១៥ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែមីនា ឆ្នាំ​២០១៤ ម្ចាស់ផ្ទះ​សំណាក់​ជនជាតិ​អូស្ត្រាលី​រូប​នេះ​មិន​បង់លុយ​ឈ្នួល​ទៅ​ឱ្យ​ម្ចាស់ផ្ទះ​ម្តង​ហើយ រហូត​ទាល់តែ​ម្ចាស់ផ្ទះ​ទៅ​ប្តឹង​សមត្ថកិច្ច​ទើប​ជនជាតិ​អូស្ត្រាលី​រូប​នេះ​បង់លុយ​ឱ្យ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព