ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បាត់​រថយន្ត​មួយ​យប់​ដើ​ររក​ឃើញ​នៅ​កន្លែង​ផ្ញើ​ ​​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង បាន​បាត់​ស្រមោល​ពី​ក្រុមហ៊ុនប៊ី​គ្លី​ន​ ហើយ​តំណាង​ក្រុមហ៊ុន​ខាងលើ​បានស្វែងរក​ឃើញ​តាម​ប្រព័ន្ធ តាមដាន​GPS នៅ​កន្លែង​ទទួល​ផ្ញើ​មួយ​កន្លែង

​រាជ​ធានី​ភ្នំពេញ ​៖  រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង បាន​បាត់​ស្រមោល​ពី​ក្រុមហ៊ុនប៊ី​គ្លី​ន​ ហើយ​តំណាង​ក្រុមហ៊ុន​ខាងលើ​បានស្វែងរក​ឃើញ​តាម​ប្រព័ន្ធ តាមដាន​GPS នៅ​កន្លែង​ទទួល​ផ្ញើ​មួយ​កន្លែង ​សង្ស័យ​​ប្រធាន​រដ្ឋបាលក្រុមហ៊ុន​ខាងលើ​ជា​អ្នក​ឆបោក​យកទៅ ប៉ុន្តែ​ម៉ូតូ​១​គ្រឿង​បាត់​​រក​មិន​ឃើញ បន្ទាប់​មក​បាន​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​កា​កាបឲ្យ​ជួយ​អន្តរា​គម​ន៍យក​រថយន្ត​ និង​ម៉ូតូ​នោះ​មក​វិញ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​ ។

រថយន្ត​នោះ​ត្រូវ​បាន​រក​ឃើញកាលពី​វេលា​ម៉ោង​១១​និង​៥០​នាទីព្រឹក​ថ្ងៃ​ទី​៣ ​សីហា ​​២០១៥ នៅ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​តេ​លា​តូ​​ ដែល​មាន​ទីតាំងស្ថិត​នៅ​តាម​ផ្លូវ​បេតុង ទល់​មុខ​សណ្ឋាគារបាលី​រី​សត ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ។  

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បាន​បាត់​ហើយ​រក​ឃើញ​វិញ​នោះ ម៉ាកស្តា​រិក​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-1020 និង​ម៉ូតូ​១​គ្រឿង​ ដែល​ជា​របស់​ក្រុម​ហ៊ុន​ប៊ី​គ្លី​ន ​​​ត្រូវ​បាន​បុរស​ម្នាក់ ឈ្មោះ ឈុំ សុខ​ច័ន្ទ  អាយុ​៣៣​ឆ្នាំ ជា​​ប្រធាន​រដ្ឋបាល​របស់​ក្រុមហ៊ុនប៊ី​គ្លី​ន​ រស់នៅ​ផ្ទះ​លេខ​១០ ផ្លូវលំ ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ចេញពី​ក្រុមហ៊ុន​ខាងលើ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលាល្ងាច​ថ្ងៃ​ទី​២ សីហា ២០១៥ ។

​ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​