ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ​៖ ការ​​សហការ​គ្នារបស់​យុវជន​​ជា​កត្តា​នាំ​មក​នូវ​ជោគជ័យសម្រាប់​សង្គម​ជាតិ

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ថ្លែង​នៅ​ក្នុង​ពិធីប្រកាស​ក្រុមការងារជន​បង្គោលយុវជន​គណបក្សប្រជាជន​កម្ពុជាប្រចាំ​ក្រុង​-​ស្រុក របស់​ខេត្តកំពង់ចាម លោក ហ៊ុន ម៉ា​ណែ​ត អនុប្រធានក្រុមការងារថ្នាក់​កណ្តាល​ចុះ​ជួយ

ខេត្ត​ត្បូងឃ្មុំ ៖ ថ្លែង​នៅ​ក្នុង​ពិធីប្រកាស​ក្រុមការងារជន​បង្គោលយុវជន​គណបក្សប្រជាជន​កម្ពុជាប្រចាំ​ក្រុង​-​ស្រុក របស់​ខេត្តកំពង់ចាម លោក ហ៊ុន ម៉ា​ណែ​ត អនុប្រធានក្រុមការងារថ្នាក់​កណ្តាល​ចុះ​ជួយខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ការងារ​យុវជនបាន​មានប្រសាសន៍​ថា ការ​តែងតាំង​សមាសភាពជន​បង្គោល​យុវជនគណបក្ស​កម្ពុជា​ប្រចាំ ក្រុង​-​ស្រុក ខេត្តកំពង់ចាម នា​ពេល​នេះ គឺជា​ការ​ផ្តល់​ឱកាសឱ្យ​យុវជន បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​បម្រើ​ផល​ប្រ​យៅ​ជន៍រួម​របស់​សង្គម​ជាតិ ។

លោក​បាន​បន្ថែម​ថា សមាសភាពក្រុមការងារជន​បង្គោល​គឺជា​កម្លាំងជំនួយការ​គណបក្ស ក្រុង​-​ស្រុក និង​ថ្នាក់​មូលដ្ឋានដ៏​សំខាន់​ដើម្បី​ធ្វើ​សកម្មភាពសង្គម​ផ្សេង​ៗឱ្យ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ ។ លោកបាន​បន្ថែម​ថា ការ​ឯកភាព សាមគ្គីភាព និង​ការ​គាំទ្រ សហការ​គ្នា​របស់យុវជន​ដើម្បី​បំរើប្រជាជន និង​ប្រទេស​ជាតិ គឺជា​កត្តា​នាំ​មក​នូវ​ជោគជ័យសម្រាប់​យើង​ទាំងអស់​គ្នា និង​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​សំណូមពរប្រធាន​គណបក្ស​ក្រុង ស្រុក ​និង​ថ្នាក់​មូលដ្ឋាន​ និង​ក្រុមការងារជន​បង្គោល​យុវជនត្រូវ​ពង្រឹង​ខ្លួនឯង និង​ការ​​ចាត់តាំងរបស់​បក្សក្នុង​ការ​​​ចូលរួមគាំទ្រ និង​សហការ​អនុវត្ត​ការងារ​ឱ្យបាន​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ ប្រជាជន និង​ប្រៀប​ឈ្នះ​របស់គណបក្ស​ប្រជាជន​កម្ពុជា​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០២ ​សីហា ​​២០១៥ សមាសភាព​ជន​បង្គោលយុវជន​គណបក្ស​កម្ពុជា​ប្រចាំ ក្រុង​-​ស្រុក ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាស​ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​ណែ​ត និង​លោក លន់ លឹ​ម​ថៃ ប្រធាន​គណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម និង​លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជាខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មានការ​ចូលរួម​ពីថ្នាក់ដឹកនាំ​គណ​បក្ស​ខេត្ត ក្រុង​-​ស្រុក ជន​បង្គោល​យុវជន និងសកម្មជនយុវជន​គណបក្សជា​ច្រើន​រូប​ផង​ដែរ​៕