ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ថៃ​ដឹក​ដើម​ដំឡូង​មី​បង្កប់​គ្រឿងចក្រ​នៅ​​ពីក្រោម ត្រូវ​សមត្ថ​កិច្ច​​​ចាប់​ឃាត់

8 ឆ្នាំ មុន

​ខេត្ត​ឧត្តរមានជ័យ​ ៖​ គ្រឿងចក្រ​​​ចូកដី​២​គ្រឿង ​ដែល​ឈ្មួញ​ថៃ​ដឹក​ដើម​ដំឡូង​មី​បង្កប់​នៅ​ក្នុង​រថយន្ត​ម៉ាក​អី​ស៊ុយហ្ស៊ុយ​​ព​ណ៌ខៀវ​លាយ​ស​ ​ចូល​មក​ប្រទេស​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​​​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចាប់​​ពិន័យ​ពន្ធ​

​ខេត្ត​ឧត្តរមានជ័យ​ ៖​ គ្រឿងចក្រ​​​ចូកដី​២​គ្រឿង ​ដែល​ឈ្មួញ​ថៃ​ដឹក​ដើម​ដំឡូង​មី​បង្កប់​នៅ​ក្នុង​រថយន្ត​ម៉ាក​អី​ស៊ុយហ្ស៊ុយ​​ព​ណ៌ខៀវ​លាយ​ស​ ​ចូល​មក​ប្រទេស​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​​​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចាប់​​ពិន័យ​ពន្ធ​ កាលពី​វេលា​ម៉ោង​​៧​យប់​ថ្ងៃ​ទី​២ ​សីហា​ ២០១៥​​ ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​ ។

មន្ត្រី​គយ​​ដែល​បម្រើ​ការ​រ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​​ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ ឈ្មួញ​ថៃ​តែងតែ​ដឹក​ដើម​ដំឡូង​មី​ពី​ប្រទេស​របស់​ខ្លួន​នាំ​ចូល​មក​ប្រទេស​កម្ពុជា ​​តែ​រថយន្ត​មួយ​គ្រឿង​ខង​លើ​​នេះមានការ​សង្ស័យ មន្ត្រី​គយ​សហការ​ជាមួយ​មន្ត្រី​​​បម្រើ​ការ​​នៅ​មាត់ច្រក​ទ្វារ ​ក៏​​ធ្វើ​ការ​​​​ត្រួតពិនិត្យ​ឆែកឆេ​រ​រក​ឃើញ​គ្រឿងចក្រ​ចំនួន​២​​ ​ដែល​ឈ្មួញ​ថៃ​ម្នាក់​​ ឈ្មោះ​ វ​ឌ្ឃ​តៈនា ​ភេទ​ប្រុស ​អាយុ​ប្រហែល​៥៩​ឆ្នាំ​ បាន​ដាក់​ដើម​ដំឡូង​មី​ពីលើ​​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ។​​ សមត្ថកិច្ច​បាន​​ឃាត់​រថយន្ត​​និង​នាំយក​ទៅ​រក្សា​ទុក​​នៅ​ស្នាក់​ការ​គយ ​និង​រដ្ឋាករ​ជាំ​ ដើម្បី​​ដោះស្រាយ​​តាម​ផ្លូវ​ច្បាប់ ៕