ខេត្តក្រចេះ ៖ ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានព្រមានយ៉ាងធ្ងន់ៗ និងមានវិធានការដល់មន្ត្រីនគរបាលណាដែលបណ្តែតបណ្តោយឲ្យមានភាពចន្លោះប្រហោងលើសកម្មភាពកិច្ចការងារចុះយាមល្បាតតាមទីប្រជុំជនសាធារណៈដែលងាយរងគ្រោះ គឺមិនអនុវត្តដូចទៅតាមទិសដៅផែនការសកម្មភាព។
មានប្រសាសន៍លើកឡើងបន្តនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ និងលើកទិសដៅអនុវត្តបន្ត និងបំពាក់ឋានន្តរសក្កិដែលធ្វើឡើងនៅរសៀលថ្ងៃទី៣ សីហា នេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានជម្រុញឲ្យនគរបាលដែលទទួលបានឋានន្តរស័ក្កិ និងនគរបាលដែលកំពុងតែអនុវត្តច្បាប់ ត្រូវបន្តការអនុវត្តទៅតាមទិសដៅផែនការសកម្មភាព លើកិច្ចការងារការពារយាមល្បាតនៅតាមទីប្រជុំជនដែលងាយរងគ្រោះដោយអំពើលួចឆក់ប្លន់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ