ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មក​ដល់​រសៀល​នេះ ទឹក​លិច​ផ្លូវនៅ​ខាង​ជើង​វត្ត​នាគ​វ័ន​នៅ​មិន​ទាន់​ស្រក​អស់​នៅឡើយ​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​​ថ្ងៃ​ទី​៣ សីហា នេះ នៅ​ម្តុំ​ផ្ទះ​​សំណាក់​ស្រែ​លាភ​ខាង​ជើង​វត្ត​នាគ​វ័ន្ត ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ទឹក​មិន​ទាន់​ហូរ​អស់​នៅ​ឡើយ​ទេ

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​​ថ្ងៃ​ទី​៣ សីហា នេះ នៅ​ម្តុំ​ផ្ទះ​​សំណាក់​ស្រែ​លាភ​ខាង​ជើង​វត្ត​នាគ​វ័ន្ត ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ទឹក​មិន​ទាន់​ហូរ​អស់​នៅ​ឡើយ​ទេ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ សីហា​ ប៉ុន្តែ​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​ឯក ឃុន​ឌឿន ​បាននិង​កំពុង​​ចុះ​ស្តារ​អណ្តូង​លូ​ដែល​​​កក​ស្ទះ​ដោយ​សំរាម​។

រី​ឯ​ទឹកដែល​លិច​​នៅ​ម្តុំ​ស៊ី​ម៉ាក់​មក​ដល់​រសៀល​នេះ​បាន​ស្រក​អស់​ហើយ​ ដោយ​សារ​ការបូម​រំ​ដោះ​ទឹក​នៅ​ស្ថានីយ​ទួល​គោក​២​ទម្លាក់​ទៅ​សង្កាត់​ទួល​សង្កែ​។

ដោយ​ឡែក​ផ្លូវ​២០០៤ កន្លែង​ខ្លះ​ស្រក​ កន្លែង​ខ្លះ​នៅ​លិចនៅឡើយ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព