ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​នាំ​ពលករ​ខ្មែរ​​ទៅ​ធ្វើ​ការ​នៅចិន​​មិន​ស្រប​ច្បាប់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៣ ​សីហា បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​នាំ​​ពលករ​ខ្មែរ​ចំនួន​២០​នាក់ ចេញ​​ទៅ​ធ្វើការ​នៅ​ប្រ​ទេស​ចិនដោយ​មិន​ស្របច្បាប់​​

រាជ​ធានី​ភ្នំពេញ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៣ ​សីហា បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​នាំ​​ពលករ​ខ្មែរ​ចំនួន​២០​នាក់ ចេញ​​ទៅ​ធ្វើការ​នៅ​ប្រ​ទេស​ចិនដោយ​មិន​ស្របច្បាប់​​ ។

ជនជាតិ​​ចិន​ដរូប​នេះ​ ​​ឈ្មោះ Liang Jiasheng ភេទ​ប្រុស​ អាយុ៤៣ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​អ៊ី​ឆឹង ស្នាក់​នៅ​ស​ណ្ឋា​គារ​អេ​ស៊ា ផា​លេស រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​៣០ កក្កដា ២០១៥ ​កន្លង​ទៅនេះ ។

​លោក​វរ​សេនី​យ៍​ទោ​ កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន​រាជធានី​ភ្នំពេញ ​​ឲ្យ​ដឹង​ថា ការិយាល័យ​ជំនាញ​របស់​លោក​បាន​ទទួល​ព័ត៌​មាន​នេះ​យូរ​ខែ​ហើយ ដោយ​ដឹង​ថា ​មាន​ជនជាតិ​ចិន​ដើរ​ប្រមែប្រមូល​ពលករ​ខ្មែរ​នៅ​តាម​ជនបទ ក្នុង​បំណង​ឆបោក​នាំ​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន ៕ 

ព័ត៌មាន​​ពិស្តារ​មាន​ផ្សាយ​ជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​