ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​តែងតាំង​ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ស្ថាប័ន​តុលាការ​បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង ​និង​ចូល​កាន់​តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ក្រោម​អធិបតីភាព​លោក ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួង​យុ​តិ្ត​ធម៌

ខេត្តស្ទឹងត្រែង ៖ ស្ថាប័ន​តុលាការ​បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង ​និង​ចូល​កាន់​តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ក្រោម​អធិបតីភាព​លោក ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួង​យុ​តិ្ត​ធម៌ លោក កុ​ល​ សំ​អុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ ព្រមទាំង​គណៈប្រតិភូ​ក្រសួងយុត្តិធម៌​។

កម្មវិធី​បាន​ដំណើរការ​ឡើង​នៅ​សាល​សាលា​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ​សីហា​ ២០១៥ ​ដោយ​​លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ជំនួស​លោក ប៉ែន សា​រ៉ាត់ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​​ដែលត្រូវ​ទៅ​បំរើ​ការងារ​នៅ​សាលា​ឧ​ទ្ធ​រណ៍​វិញ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព