ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រង​របួស បន្ទាប់​ពី​ផ្ទុះអាវុធ​១​គ្រាប់ សង្ស័យ​រឿង​គំនុំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ ក៏​មាន​បុរស​ម្នាក់​រង​របួស​ជើង​ខាងឆ្វេង ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង បន្ទាប់​ពី​ជន​រង​គ្រោះ​ព្យា​យាម​ប្រតាយប្រតប់​ជាមួយ​ក្រុម​ជនសង្ស័យ ដែល​មាន​គ្នា​២​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២ សីហា ២០១៥ ស្ថិត​ត្រង់​ចំណុច​ស្តុ​ប​ផ្លូវ​៦៣​កែង​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​២​គ្រឿង​ជិះ​ដេញ​គ្នា​តាម​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​.​សលាយ​ខៀវ ជិះ​ដោយ​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ (​ជន​រង​គ្រោះ​) និង​មួយ​គ្រឿង​​ទៀត​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ជិះ​គ្នា​២​នាក់ ពេល​មក​ដល់​ស្តុ​ប​ត្រសក់ផ្អែម គេ​បានឮ​សំឡេង​ស្រែក​ជេរ​គ្នា​ខ្លាំង​ៗ ហើយ​បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​ស្គូ​ពី​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ និង​បាន​ឈប់​ម៉ូតូ​នៅ​កណ្តាលផ្លូវ​ក្បែរ​រនាំង​ពុះ​ចែក​ទ្រូង​ថ្នល់ និង​បានរ​ត់ទៅ​រើស​ដុំ​ថ្ម និង​ចាន​របស់​អ្នកលក់​គុយទាវ​នៅ​ក្បែរ​នោះ​ទៅ​គប់​ក្រុម​ជិះ​ម៉ូតូ​ឌ្រី​ម​ដែល​ជិះ​ដេញ​តាម​ពីក្រោយ ។

ពេល​នោះ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ឌ្រី​ម​ពីក្រោយ​បាន​ហក់​ចុះ​ពីលើ​ម៉ូតូ និង​បាន​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក​បាញ់​សំដៅ​បុរស​ដែល​យក​ចាន​គប់​នោះ តែ​បាញ់​មិន​ចេញ ហើយ​ក៏​ព្យាយាម​អា​មេ​៣ ទៅ​៤​ដង​ទៀត ទើប​បាញ់​មួយ​គ្រាប់​ទៀត ត្រូវ​ជើង​ខាងឆ្វេង​តែ​ម្តង បន្ទាប់​ពី​បាញ់​ហើយ ក៏​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​ទៅ ចំណែកឯ​ជន​រង​គ្រោះ​ត្រូវ​បក្សពួក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព