ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជនជាតិ​ហ្វ៊ីលី​ពី​ន​បើក​បញ្ច្រាសផ្លូវ​បុក​ម៉ូតូ

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖ បុរស​​ជា​ជនជាតិ​ហ្វ៊ីលី​ពី​នម្នាក់​​ អាយុ​ប្រហែល​៤០​ឆ្នាំ​ ​​បើករថយន្ត​មួយ​គ្រឿង ក្នុង​ទិស​ដៅបញ្ច្រាសគ្នា​​​ក៏ជ្រុល​ចង្កូត​ទៅ​បុក​​​ម៉ូតូ​មួយ​គ្រឿង​ តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​​នោះទេ ​កាលពី​វេលា​ម៉ោង៩និង១០​នាទីយប់

​រាជ​ធានីភ្នំពេញ​ ៖ បុរស​​ជា​ជនជាតិ​ហ្វ៊ីលី​ពី​នម្នាក់​​ អាយុ​ប្រហែល​៤០​ឆ្នាំ​ ​​បើករថយន្ត​មួយ​គ្រឿង ក្នុង​ទិស​ដៅបញ្ច្រាសគ្នា​​​ក៏ជ្រុល​ចង្កូត​ទៅ​បុក​​​ម៉ូតូ​មួយ​គ្រឿង​ តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​​នោះទេ ​កាលពី​វេលា​ម៉ោង៩និង១០​នាទីយប់​ថ្ងៃ​ទី២​ សីហា​​ ​ត្រង់​ចំណុចដើម​ពោ​ធិ៍មុខ​រង្គសាល​ទន្លេសាប ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខ​ណ្ឌដូនពេញ ។

​ជន​រង​គ្រោះ​​ជា​ម្ចាស់​ម៉ូតូ​ បាននិយាយ​ថា មុន​ពេល​កើតហេតុ រូបគេ​​ជិះ​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ1CX-1141 ត្រឡប់​មក​ពី​ទិ​ញ​ស្លាបមាន់​នៅ​ម្តុំ​ផ្សារ​ចាស់​ ដោយ​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ​ក្នុង​ទិ​​ស​ដៅ​ពី​ត្បូង​ទៅជើង លុះ​មក​ដល់កន្លែង​កើតហេតុ​ត្រង់​ចំណុច​ផ្លូវ​បំបែកលេខ​១៣​និង​លេខ​៩៤ ​​​ប្រុង​​បត់​ឆ្វេង ​ពេល​​​នោះ​រូបគេ​បាន​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ​ពណ៌​ស ​បើក​តាម​ផ្លូវ​លេខ​៩៤​​ ​​​ពី​លិចទៅកើត​ ក៏​ត្រូវ​រថយន្ត​ម៉ាក Hyandia ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ2A-5105 បើកបរ​ដោយ​បុរស​ម្នាក់​ជនជាតិ​ហ្វ៊ីលី​ពី​នបុក​​ពេញទំហឹង​តែ​ម្តង ​។ ​

​ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព