ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បញ្ចុះ​បឋមសិលា​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្នាក់​ការ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ខេត្ត កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ សីហា ២០១៥ នេះ មាន​រៀបចំ​ពិធី​បញ្ចុះ​បឋម​សិលា​ស្ថិត​លើ​ផ្ទៃដី​២៥​ម៉ែត្រ​៤​ជ្រុង ក្នុងភូមិ​បែក​អន្លូង ឃុំ​អា​រ័ក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សកម្មជន​គណបក្ស​ប្រជាជន​ជាង​១០០​នាក់ ។

ក្នុង​ឱកាស​នោះ លោក​ប៉ែន រ័​ត្ន អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្ទឹង​ត្រង់​បានឱ្យ​ដឹង​ថា ថវិកា​ដែល​កសាង​នេះ គឺ​បាន​មក​ពី​ខាង​គណ​បក្ស និង​សប្បុរសជន ដើម្បី​ចូលរួម​ក្នុង​ការ​ធ្វើ​ឱ្យ​របង​ឱ្យ​រឹង​មាំ សម្រាប់​បំពេញការងារ​បក្ស ។ លោក​បន្ត​ថា សព្វ​ថ្ងៃនេះ រាជ​រដ្ឋា​ភិបាល​យើង កំពុង​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង លើ​បញ្ហា​បោះបង្គោល​ព្រំដែន​នៅ​តាម​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​វៀតណាម​ធ្វើ​យ៉ាង​ឱ្យ​មាន​ភាពរឹងមាំ និង​ខំ​ដោះស្រាយ​បញ្ហា​ដែល​មាន​មួយ​ចំនួន​ទៀត ។

ចុង​ក្រោយ​ក្នុង​ពិធី​ខាងលើ ក៏​មានការ​ឧបត្ថម្ភ​ប្រាក់​ក្នុង​ម្នាក់​ចំនួន​១​ម៉ឺន​រៀល​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព