ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ លោក​ អូន ​ព័​ន្ធមុនីរ័ត្ន ​ដឹក​នាំ​​​ប្រតិភូ​​ចុះ​​ត្រួត​ពិនិត្យ​​​​​ការ​ងារ​នៅ​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បា​វិត

8 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖​ លោក​ អូន ​ព័​ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ​ដឹកនាំ​គណៈប្រតិភូ​ និង​ក្រុមការងារ​ ចុះ​ត្រួតពិនិត្យ​ទីតាំង​កា​រិ​យា​ល័​យគយ​ និង​រដ្ឋ​ករ​បា​វិត ​និង​កន្លែង​ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ​នៅ​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បា​វិត

ខេត្តស្វាយរៀង​ ៖​ លោក​ អូន ​ព័​ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ​ដឹកនាំ​គណៈប្រតិភូ​ និង​ក្រុមការងារ​ ចុះ​ត្រួតពិនិត្យ​ទីតាំង​កា​រិ​យា​ល័​យគយ​ និង​រដ្ឋ​ករ​បា​វិត ​និង​កន្លែង​ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ​នៅ​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បា​វិត ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ​ជៀង​ អំ​ អភិបាលខេត្ត​ និង​លោក​ប្រធាន​-អនុ​ប្រធាន​​សាខា​គយ ​និង​រដ្ឋ​ករ​ខេត្ត​ ​​លោក​ប្រធាន​កាំកុងត្រូល​ខេត្ត​ និង​មន្ត្រី​នគរ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ជា​ច្រើន​កុះករ​ ។

ការ​ចុះ​ពិនិត្យ​​​នេះ​ ​គឺ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​​រសៀល​ថ្ងែ​ទី​២ ​សីហា​ ២០១៥ ​នៅ​ក្រុង​បា​វិត ​។ ក្រោយ​ពី​កិច្ច​សំណេះសំណាល​ជា​មួយ​មន្ត្រី​គយ ​និង​រដ្ឋាករ​រួច​មក ​លោក​​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ពិនិ​ត្យ​ដំបូង គឺ​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ទាំងអស់​ និង​ពិនិត្យ​ឧបករណ៍​សម្ភារៈ​សម្រាប់​មន្ត្រី​គយ​ធ្វើការ​ ហើយ​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​លើក​គម្រោង​ជួសជុល​អគារ​ឡើង​វិញ​ ដើម្បី​ធានា​ឲ្យ​មន្ត្រី​ជំនាញ​ដាក់​ឧបករណ៍​សម្ភារ​សម្រាប់​ត្រួតពិនិត្យ​ទំនិញ ​និង​បំពេញ​ការងារ​ត្រួតពិនិត្យ​សុ​វត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លងកាត់ប្រកបដោយ​សុ​វត្ថិភាព​ខ្ពស់​ ។​

លោក​រដ្ឋមន្ត្រី​ បាន​បន្ត​​​ថា មន្ត្រី​គយ​ មិនមែន​គ្រាន់តែ​ធ្វើការ​បង់ពន្ធ​អាករ​រក​ថវិកា​ជូន​រដ្ឋ​ប៉ុណ្ណោះទេ​ គឺ​ត្រូវ​គិតគូរ​អំពី​សុ​វត្ថិភាព​ សន្តិសុខ​សង្គម​ជាតិ​ទាំងមូល​ ពីព្រោះ​ទំនិញ​ខ្លះ​ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ​ដែរ​ ប្រសិនបើ​យើង​មានការ​ថ្លោះធ្លោយ ជា​ពិសេស​ទំនិញ​ដែល​ឈ្មួញ​លួច​បង្កប់​តាម​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ​ ត្រូវ​តែ​​ត្រួត​ពិនិត្យ​ ក៏​ប៉ុន្តែ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ភ្ញៀវ​គេ​ធុញទ្រាន់​មានការ​យឺតយ៉ាវ ​។

លោក​ អូន ​ព័​ន្ធមុនីរ័ត្ន បន្ត​ទៀត​ថា ​លោក​សូម​កោតសរសើរ​​ដល់មន្ត្រី​គយ​​​ដែល​​ប្រមូល​ពន្ធ​អាករ​បាន​កើនឡើង​លើស​ផែនការ ចាប់ពី​ឆ្នាំ​២០១២​មក ​ជា​ពិសេស​ឆ្នាំ​២០១៤​ប្រមូល​ពន្ធ​បាន​ដល់​ ១២២.២៧១.៩៧២.៤០០​រៀល ​។ ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំផ្ញើ ​សូម​ឲ្យ​លោក​អភិបាលខេត្ត​ ជួយ​គាំទ្រ​មន្ត្រី​គយ​បន្ត​ទៀត​ ​ពិសេស​ជួយ​សម្រួល​ការងារ​ដើម្បី​ឲ្យ​ងាយស្រួល ​និង​ទទួល​បាន​ជោគ​ជ័យ ​៕

​ព័ត៌មានលម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​