ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ប៉ុស្តិ៍ប្ញស្សី​កែវ​ចាប់​បាន​​ក្រុម​ចោរ​លួច​ស្លាក​លេខ​រថយន្ត​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​២នាក់​ត្រូវ​នគរ​បាល​ល្បាត​ប៉ុស្តិ៍​ប្ញស្សី​កែវ​ចា​ប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣ សីហា

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​២នាក់​ត្រូវ​នគរ​បាល​ល្បាត​ប៉ុស្តិ៍​ប្ញស្សី​កែវ​ចា​ប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣ សីហា បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួច​កាច់​ស្លាក​លេខ​ពី​រថយន្ត​មួយ​គ្រឿង​ម៉ាក​ RAVE 4 នៅ​ចំណុច​ភូមិ​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ ។

ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​ ម្នាក់​ឈ្មោះ​ជីវ សុភ័ក្ត្រ​ អាយុ​៣១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះហេង សុភ័ណ អាយុ​៣៦​ឆ្នាំ ទាំង​២នាក់​ស្នាក់​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ​ថាវ ចាន់​ដេ អាយុ​៤២​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​លេ​ខ៧១៨ កន្លែង​កើតហេតុ។

គួរ​បញ្ជាក់​ថា កន្លង​មក​ក្នុង​មូល​ដ្ឋាន​សង្កាត់​ទួល​សង្កែ ក៏ដូច​ជា​សង្កាត់​ប្ញស្សី​កែវ​តែង​តែ​បាត់​ស្លាក​លេខ​រថយន្ត​ជា​បន្ត​បន្ទាប់​ ហើយ​សមត្ថ​កិច្ច​មិន​ដែល​ចាប់​បាន​ទេ ទើប​​តែពេល​នេះ​ត្រូវ​អស់​លក្ខណ៍៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព