ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់​ស្នើ​សុំ​ដក​ចៅអធិការ​វត្ត​ឧទ្ទម្ពរ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​ជា​ច្រើន​អ្នក​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​ចៅអធិការ​វត្ត​ឧទ្ទម្ពរ ស្ថិត​ក្នុងភូមិ​ឧទ្ទម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ​បាន​ធ្វើ​សំណើសុំ​ដក​ចៅអធិការ​វត្ត​នេះ​ជា​ច្រើន​លើក​ច្រើន​សារ តែ​គ្មាន​ដំណោះស្រាយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៥

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​ជា​ច្រើន​អ្នក​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​ចៅអធិការ​វត្ត​ឧទ្ទម្ពរ ស្ថិត​ក្នុងភូមិ​ឧទ្ទម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ​បាន​ធ្វើ​សំណើសុំ​ដក​ចៅអធិការ​វត្ត​នេះ​ជា​ច្រើន​លើក​ច្រើន​សារ តែ​គ្មាន​ដំណោះស្រាយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៥ នេះ​មានការ​កោះ​ប្រជុំ​បន្ទាន់​មួយ​របស់​អាជ្ញាធរ​ភូមិ​-​ឃុំ ដើម្បី​ពី​ភា​ក្សា​គ្នា​លើ​បញ្ហា​នេះ ។

ដោយសារ​បាតុភាព​ដ៏​រ៉ាំរ៉ៃ​នេះ ប្រជាពលរដ្ឋ​បាន​អស់ជំនឿ​លើ​អ​ជ្ញា​ធរ​មូលដ្ឋាន ហើយ​ឈប់​ទៅ​វត្ត​ខាងលើ​នេះ និង​ឈប់​ចូលរួម​ប្រជុំ​ផ្សេង​ៗ​ដែល​អាជ្ញាធរ​បាន​កោះហៅ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ពួក​គាត់​ថា នឹង​ធ្វើ​បាតុកម្ម​ទៀត​ផង​បើ​មិន​ព្រម​តាម​សំណូមពរ ។  ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើ​ថា កន្លង​មក​ចៅអធិការ ព្រះ​នាម អឿ សំណាង រូប​នោះ​បាន​ធ្វើ​ខុស​ទៅ​នឹង​វិន័យ​សង្ឃ​ជា​ច្រើន​យ៉ាង មាន​ដូច​ជា​និមន្ត​ទៅ​បិណ្ឌបាត​ស្រូវ​ដល់​ពោធិ៍សាត់ និង​បាត់ដំបង ដោយ​គ្មាន​ច្បាប់​ពី​មន្ទីរ​ធម្មការ​ខេត្ត​ឡើយ លុះ​ពេល​បាន​ស្រូវ​ត្រឡប់​មក​វិញ មិន​ដែល​ឃើញ​យក​បច្ច័យ​កសាង​វត្ត​ឡើយ ហើយ​រាល់​ថ្ងៃសីល ចៅអធិការ​វត្ត​រូប​នោះ​មិន​ដែល​ឡើង​សាលាឆាន់​ឱ្យ​សីល​ដល់​តា យាយ មក​សុំ​សីល​នៅ​វត្ត​ម្តងណា​ឡើយ ។

លោក យី ភួ​ន មេឃុំ​ស្វាយ​ជ្រុំ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា រឿង​សំណើ​ដក​ចៅអធិការ​វត្ត​ឧទ្ទម្ពរ​នៅ​ពេល​នេះ គឺ​លោក​នឹង​ធ្វើ​របាយការណ៍ និង​យក​សំណើ​នេះ​ទៅ​ព្រះ​អនុគណ​ស្រុក និង​ព្រះ​អនុគណ​ខេត្ត​បន្ត​ទៀត ដែល​ជា​មន្ត្រី​សង្ឃ ដើម្បី​ឱ្យ​ព្រះ​អង្គ​មាន​ចំណាត់ការ​បន្ត​ទៀត ហើយ​បញ្ហា​នេះ​លោក​នឹង​ធ្វើ​ឱ្យ​លឿន​បំផុត ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព