ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​ជួយ​ស្រុក​ជីក្រែង​នាំ​យក​ទៀន​ព្រះ​វស្សា​និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​៣៦​វត្ត

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចុះ​ជួយ​ស្រុក​ជីក្រែង បាន​ដឹកនាំ​ក្រុមការងារ​គណបក្ស​ប្រជាជន ព្រមទាំង​អស់លោក លោកស្រី ជា​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មួយ​ចំនួន​ទៀត

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចុះ​ជួយ​ស្រុក​ជីក្រែង បាន​ដឹកនាំ​ក្រុមការងារ​គណបក្ស​ប្រជាជន ព្រមទាំង​អស់លោក លោកស្រី ជា​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មួយ​ចំនួន​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៥ នាំ​យក​ទៀន​ព្រះ​វស្សា និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សី​ម៉ា​នៅ​វត្ត​ធម្ម​សុវណ្ណ​រង្សី​សិរី​មង្គល ស្ថិត​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​ក្នុង​នោះ​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បាន​ប្រគេន​ទៀន​ព្រះ​វស្សា​ចំនួន​៣៦​គូ ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ទូ​ទាំង​ស្រុក​ជីក្រែង និង​ទេយ្យវត្ថុ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី បានឱ្យ​ដឹង​ថា សទ្ធា​ជ្រះថ្លា​ដែល​បាន​មក​ពី​ការ​ចាប់មគ្គផល​ត្រូវ​បាន​ពុទ្ធ​បរិ​ស័​ទ្ធ សប្បុរសជន​ក្នុង​ពិធីបុណ្យ​នេះ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​គ្រប់​សមិទ្ធផល​នានា​ក្នុង​វិស័យ​អាណាចក្រ និង ពុទ្ធចក្រ ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​បី​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ក៏​បាន​ឆ្លៀតឱកាស​នោះ​ដែរ​ធ្វើការ​ពន្យល់​ណែនាំ​ដល់​លោកតា លោកយាយ និង​បងប្អូន ដែល​បាន​ចូលរួម​ទាំងអស់​ទាក់ទង​នឹង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ជួយ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បាន​ជិតដិត​នឹង​គ្នា ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អ្នក​ដទៃ​មក​បោកប្រាស់​យក​កូនចៅ​របស់​បងប្អូន​ទៅ​ធ្វើ​ជា​ទេស​ករ​បម្រើ​របស់​គេ​ផង​ដែរ ៕