ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​អន្តោប្រវេសន៍​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ​កងកម្លាំង​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ មាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ មាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍  ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត នាយ នាយ​រង  ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​តាម​ច្រក​ទ្វារ​នានា​ជា​ច្រើ​នាក់​ផង​ដែរ  ។

លោក​ឧត្តមសេនីយ៍ត្រី សួ​ស សុខ​ដា​រ៉ា ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​ឡើង​រាយការណ៍ និង​សំណូមពរ​ដល់​អគ្គនាយកដ្ឋាន​អំពី​ការ​ខ្វះខាត​ដូច​ជា ទី​១-​គ្មាន​ដី​សម្រាប់​សាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​,  ទី​២-​គ្មាន​អាគារ​ស្នាក់​នៅ​របស់​កងកម្លាំង​សរុប​ទាំងអស់​៣៤​នាក់ ។

លោកនាយ​ឧត្តមសេនីយ៍ សុខ ផល បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ទាំងអស់​ត្រូវ​តែ​គោរព​តួនាទី​របស់​ខ្លួន មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ត្រូវ​រួសរាយ​រាក់ទាក់  ក្នុង​កិច្ចការ​ទទួលភ្ញៀវ ។ លោកនាយ​ឧត្តមសេនីយ៍​បាន​សង្កត់ធ្ងន់​ទៅ​លើ​ជនអន្តោប្រវេសន៍ ទី​១-​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ជនបរទេស​ណា​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ហើយ​ត្រូវ​តែ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​កំណើត​វិញ​ជា​ដាច់ខាត និង​ទី​២-​បើ​ជនអន្តោប្រវេសន៍​នោះ​មាន​លិខិត​ស្នាម  ឬ​ឯកសារ យើង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ពិតប្រាកដ ឬ​ក្លែងក្លាយ ។ យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​តឹងរ៉ឹង​ឱ្យ​សមជា​ប្រទេស​មួយ​ដែល​មានច្បាប់​អន្តោប្រវេសន៍​ត្រឹមត្រូវ ហើយ​នៅ​ថ្ងៃ​អនាគត​នឹង​មិន​មាន​ជ  ន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា​យើង​ឡើយ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀត​ថា កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​ត្រូវ​តែ​ខិតខំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​បរទេស មិន​ត្រូវ​អសកម្ម​ក្នុង​ការងារ​នោះ​ឡើយ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​នគរបាល​អន្តោប្រវេសន៍​មាន​តួនាទី​ការពារ​សន្តិសុខ​ជាតិ ដូច​ជា ចុះ​ល្បាត​តាម​ព្រំដែន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង ជា​ពិសេស​គឺ​ទំនាក់ទំនង​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជិតខាង ។

លោកនាយ​ឧត្តមសេនីយ៍​បាន​យល់ព្រម​តាម​សំណើ​របស់​ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ដែល​សុំ​ដី​សាងសង់​ប៉ុស្តិ៍ និង​អគារ​ស្នាក់​នៅ ហើយ​លោក​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដី​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​បាន​ទិញ​ដើម្បី​សាងសង់​អគារ​នោះ ។ ក្នុង​នោះ​ដែរ​លោក​បាន​ប្រគល់​ថវិកា​២០​លាន​រៀល  អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ម្រេច ខ្ទឹម និង​ប៊ី​ចេ​ង  ទុក​សម្រាប់​ជូន​កងកម្លាំង​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ហើយ​ក៏​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​ត្រូវ​សាងសង់​កន្លែង​ស្នាក់​នៅ​របស់​មន្ត្រី​ផង​ដែរ ៕