ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​សង្ស័យជួញ​ដូរ​គ្រឿង​ញៀន​២នាក់​នៅ​​​ស្រុក​ព្រៃនប់

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ជន​សង្ស័យ​ប្រុស​ស្រី​ជួញ​ដូរ​គ្រឿង​ញៀនចំនួន​២នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ស្នាក់​ការ​លេខ​៤០១ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៣

ខេត្ត​ព្រះ​សីហនុ​ ៖ ជន​សង្ស័យ​ប្រុស​ស្រី​ជួញ​ដូរ​គ្រឿង​ញៀនចំនួន​២នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ស្នាក់​ការ​លេខ​៤០១ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល​ ​ថ្ងៃ​ទី​១ សីហា ២០១៥ នៅ​ចំណុច​ក្រុម​២ ស្ថិត​ក្នុង​ភូមិ​តា​នៃ ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់ ។

តាម​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​លេខ​៤០១ បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ ម្នាក់​ឈ្មោះ​ណាំ ញ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ មុខ​របរ​ធ្វើ​ស្រែ​ មាន​ទី​លំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​ និង​ម្នាក់​ទៀត​ឈ្មោះ​លាន់ ម៉ា​លី ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​តា​អោងធំ ឃុំ​សាមគ្គី​ ស្រុក​ព្រៃ​នប់​។

ប្រភព​ដដែល​បន្តថា ក្រោយ​ពី​ឃាត់ខ្លួន​ជន​សង្ស័យ​សមត្ថ​កិច្ច​បាន​ដក​ហូត​ម្សៅ​សថ្លា​មួយ​កញ្ចប់​ធម ៣កញ្ចប់តូច ដប​ជក់​ចំនួន​២ កាំ​ភ្លើង​ច្នៃ​បាញ់​គ្រាប់​ឃ្លី​មួយ​ដើម គ្រាប់​ឃ្លី​មួយ​ប្រអប់​ ដាវ​សាំមួរ៉ៃ​២ដើម​ និង​ម៉ូតូ​ម៉ាក CBR ពាក់​ស្លាក​លេខ​ភ្នំពេញ​១BW៧៧៥៩ ​​ស្លាក​លេខ​ម៉ូតូ​២ និង​ទូរ​ស័ព្ទ​ដៃ​៤​គ្រឿង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព