ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​សោកស្តាយ​ការ​លិច​ទឹក​ក្នុង​ទីក្រុង​ដោយសារ​ភ្លៀង​ជាប់​ៗ​គ្នា

8 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ភ្លៀង​​ធ្លាក់​ក្នុង​ទីក្រុង​ភ្នំពេញ​​​​ប៉ុន្មាន​ថ្ងៃជាប់​ៗ​គ្នា​ធ្វើ​ឲ្យផ្លូវ​​​​ និង​ផ្ទះ​ប្រជាពល​រដ្ឋ​​​មួយ​ចំនួន​លិច​លង់​ និង​ពិបាក​ធ្វើ​ដំណើរ​នោះ ប្រមុខ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ​សម្តេចតេ​ជោ ហ៊ុន​ សែន

​រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ភ្លៀង​​ធ្លាក់​ក្នុង​ទីក្រុង​ភ្នំពេញ​​​​ប៉ុន្មាន​ថ្ងៃជាប់​ៗ​គ្នា​ធ្វើ​ឲ្យផ្លូវ​​​​ និង​ផ្ទះ​ប្រជាពល​រដ្ឋ​​​មួយ​ចំនួន​លិច​លង់​ និង​ពិបាក​ធ្វើ​ដំណើរ​នោះ ប្រមុខ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ​សម្តេចតេ​ជោ ហ៊ុន​ សែន ​បាន​សម្តែង​ការ​​សោកស្តាយ​ចំពោះ​ការ​លិច​លង់​នេះ។

​​នៅក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ (Facebook) ស​ម្តេ​តេ​ជោ ហ៊ុន​សែន ​​បាន​ស​សេរ​ថា «ភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​តាំងពី​ម្សិលមិញ​ គឺ​យើង​សង្កេត​ឃើញ​មានទឹក​លិច​នៅ​តាម​ដងផ្លូវ និង​វិ​ថី​មួយ​ចំនួន​ដែល​បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។​​

ទន្ទឹម​នឹង​នោះ ក៏​មានផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រង​គ្រោះ​ដោយសារ​ទឹក​លិច​ចូល​ក្នុងផ្ទះ​ផង​ដែរ​។ សូម​ចូលរួម​សោកស្តាយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំងអស់​។​ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កាកបាទក្រហមកម្ពុជា​បាន​ត្រៀម​ជួយ​ប្រជាពលរដ្ឋ ប្រសិនបើ​ត្រូវការ​ជំនួយ​ចាំបាច់​បន្ទាន់​ណាមួយ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​សម្តេច​ហ៊ុន សែន ​បានសូម​ប្រជាពលរដ្ឋ​យោគយល់ និង​ចូលរួម​ទាំងអស់​គ្នា ​និង​ថា យើង​ទាំងអស់​គ្នា​បានឃើញ​ស្រាប់​ហើយ ​គឺ​សាលាក្រុង​កំពុង​រៀបចំ​ដាក់​ប្រ​ព័​ន្ឋ​លូ​ធំ​ថ្មី​ដើម្បី​បញ្ចៀស​គ្រោះ​ទឹកជំនន់​ក្នុង​ទីក្រុង​ឱ្យ​បាន​ឆាប់រហ័ស​។

បញ្ហា​ទឹកជំនន់​ក្នុង​រាជធានី​នឹង​ទប់ស្កាត់​បាន​នៅ​ពេល​ដែល​ប្រ​ព័​ន្ឋ​លូ​ធំ​ថ្មី​ត្រូវ​បាន​រៀបចំ​រួច​ស្រេច​នៅ​ពេល​ខាង​មុខ​។ ទន្ទឹម​នឹង​នេះ​សូម​ប្រជាពលរដ្ឋ និង​អាជីវករ​ចូលរួម​ថែរក្សា​អនាម័យទុកដាក់​សំរាម​ឱ្យ​ត្រឹមត្រូវ​ល្អ​កុំ​ទម្លាក់​ចូល​តាម​ប្រឡាយ និង​លូ​ទឹក ដើម្បី​សុខភាព​រស់នៅ និង​ចៀសវាង​បញ្ហា​កកស្ទះ​លូ​ទៅ​ថ្ងៃក្រោយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព