រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនំានិងសកម្មជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រមូលផ្តុំជួបជុំគ្នាលើកដំបូង មុនពេលដាក់ពាក្យសុំទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃស្អែកនេះ ។
ការជួបជុំគ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី នាព្រឹកថ្ងៃទី០២ សីហា ២០១៥ ។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ កើតចេញពីក្រុមសង្គមស៊ីវិលមួយក្រុមស្ថិតក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលក្នុងនោះរួមមាន៖លោក យ៉ង សំាងកុមារ នាយកប្រតិបត្តិអង្គការសេដាក លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលច្បាប់ដើម្បីសហគមន៍និងលោកបណ្ឌិត កែម ឡឺ អ្នកស្រាវជ្រាវសង្គមជាដើម ៕
ចែករំលែកព័តមាននេះ