ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឱ បូ​រិ​ន្ទ ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​ស្រះ​រាំង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​លោកយាយ​និង​កូន​ពិការ​ដៃ​ម្ខាង

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​លោកយាយ ខៀវ អាំ អាយុ​៧៨​ឆ្នាំ រស់នៅ​ជាមួយ​កូនស្រី​ម្នាក់ មាន​ផ្ទុកមេរោគ​អេ​ដស៍ និង​ពិការ​ដៃ​ម្ខាង រួម​ទាំង​ចៅស្រី​ម្នាក់​មាន​សតិ​មិនល្អ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី ដែល​ជីវភាព​ក្រីក្រ​នោះ ។

ខេត្តបន្ទាយមានជ័យ ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​លោកយាយ ខៀវ អាំ អាយុ​៧៨​ឆ្នាំ រស់នៅ​ជាមួយ​កូនស្រី​ម្នាក់ មាន​ផ្ទុកមេរោគ​អេ​ដស៍ និង​ពិការ​ដៃ​ម្ខាង រួម​ទាំង​ចៅស្រី​ម្នាក់​មាន​សតិ​មិនល្អ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី ដែល​ជីវភាព​ក្រីក្រ​នោះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៥​នេះ លោក ឱ  បូ​រិ​ន្ទ ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​ស្រះ​រាំង រួម​ទាំង​សហការី បាន​ចុះ​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​របស់​លោកយាយ ខៀវ អាំ ។

លោកយាយ ខៀវ អាំ បាន​រៀបរាប់​ថា លោកយាយ​បច្ចុប្បន្ន​រស់នៅ​ជាមួយនឹង​កូនស្រី​ម្នាក់ នាង​មាន​ផ្ទុកមេរោគ​អេ​ដស៍ និង​ពិការ​ដៃស្តាំ ដោយសារ​តែ​កើត​ជម្ងឺមហារីក ហើយ​គ្រូពេទ្យ​វះកាត់​កុំ​ឲ្យ​ឆ្លង​រាលដាល ដល់​ខ្លួន ។ កូនស្រី​របស់​គាត់​ដែល​ពិការ និង​ផ្ទុកមេរោគ​អេ​ដស៍​នេះ មានកូន​ស្រី​ម្នាក់​អាយុ​២០​ឆ្នាំ​ហើយ តែ​នាង​មាន​សតិ​មិន​គ្រប់គ្រាន់​ផង​ដែរ នាង​នៅ​ដេក​តែ​ក្នុង​បន្ទប់ ។ បច្ចុប្បន្ន​គាត់​រស់នៅ​ជួប​នូវ​បញ្ហា​លំបាក​យ៉ាង​ខ្លាំង ព្រោះតែ​គ្មាន​ទីពឹង ។ រាល់ថ្ងៃ​លោកយាយ និង​កូនចៅ រស់​បាន​នេះ​គឺ​អាស្រ័យ​ដោយ​សំណល់​ចង្ហាន់​ពី​ព្រះ​ស​ង្ឈ​នៅ​វត្ត​ស្រះ​រាំង​ខ្លះ និង​ដើរ​បេះ​បន្លែ​តាម​ភូមិ​យក​ទៅ​លក់ គ្រាន់​បាន​កម្រៃ​តិចតួច​តែ​ប៉ុណ្ណោះ​គ្រាន់​បាន​ទិញ​អង្ករ​ហូប ។

លោក ឱ បូ​រិ​ន្ទ ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​ស្រះ​រាំង​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន  រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រ​ហ​កម្ពុជា គឺ​តែងតែ​យកចិត្តទុកដាក់ ចំពោះ​ជីវភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ និង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះ​ឡើយ ។

ជាក់ស្តែង​ថ្ងៃនេះ លោក និង​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន បាន​នាំ​យក​អំណោយ​មក​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​លោកយាយ មាន​ថវិកា លុយ​ខ្មែរ​ចំនួន​៧០​ម៉ឺន​រៀល និង​៦០​ដុល្លា​អា​មេ​រិ​ក​, អង្ករ​ចំនួន​២ ការុង ។ ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​១​ការុង និង​ថិ​វ​កា​ចំនួន​១០​ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ ជូន​ដល់​គ្រួសារ​របស់​លោកយាយ​ផង​ដែរ ៕