ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើ​រដ្ឋបាល​និង​ច្បាប់​អនុញ្ញាតិ​ដេប៉ូ​ឈើ​៣​កន្លែង​នៅ​ក្រុង​សៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប​ចំនួន​៣​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ផ្ទាល់​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​រដ្ឋបាល និង​ឆែក​រក​ច្បាប់​អនុញ្ញាតិ ប៉ុន្តែ​រក​ឃើញ​ថា ដេប៉ូ​ទាំងនោះ​សុទ្ធតែ​មានច្បាប់​អនុញ្ញាតិ​ទាំងអស់

ខេត្តសៀមរាប ៖ ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប​ចំនួន​៣​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ផ្ទាល់​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​រដ្ឋបាល និង​ឆែក​រក​ច្បាប់​អនុញ្ញាតិ ប៉ុន្តែ​រក​ឃើញ​ថា ដេប៉ូ​ទាំងនោះ​សុទ្ធតែ​មានច្បាប់​អនុញ្ញាតិ​ទាំងអស់  ប៉ុន្តែ​បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង​ទៅ​ឃើញ​ថា ដេប៉ូ​ឈើ ភេ​ម ផាត់ មាន​ឈើ​ច្រើន​ហើយ​លើស​ចំនួន​ច្បាប់​កំណត់​ដល់​ទៅ​៧,៧២០​ម៉ែត្រគូប ។ រហូត​ដល់​ថ្ងៃ​ទី​១ ខែសីហា នេះ នៅ​មិនឃើញ​សមត្ថកិច្ច​ជំនាញ​មាន​វិធានការ​ក្តៅ​ណាមួយ​ទៅ​លើ​ម្ចាស់​ដេប៉ូ​ឈើ​នោះ​នៅឡើយ​ទេ ជា​ហេតុ​បណ្តាល​ឱ្យ​គេ​នាំ​គ្នា​ដាក់​ការ​សង្ស័យ​ថា ទំនងជា​មានការ​សម្របសម្រួល​គ្នា​នៅ​កន្លែង​ហើយ​មើលទៅ​។

ហេតុការណ៍​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើ​រដ្ឋបាល និង​ឆែក​ច្បាប់​អនុញ្ញាតិ​លក់​ឈើ​ទាំង​៣​កន្លែង​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ មាន ទី​១-​ឈ្មោះ ជា សុ​ភី​, ទី​២-​ឈ្មោះ ហាក់ ឡាយ និង​ទី​៣-​ឈ្មោះ ភេ​ម ផាត់ ដែល​ស្ថិត​នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ឈើ​លើស​ច្បាប់​កំណត់​ជិត​៨​ម៉ែត្រគូប​តែ​១​កន្លែង​ប៉ុណ្ណោះ នៅ​ដេប៉ូ​លក់​ឈើ យីហោ ភេ​ម ផាត់​ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព