ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​កាច់ក​ម៉ូតូ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្រុង​ស្ទឹង​សែន​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ចោរលួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​គ​របាល​ក្រុង​ស្ទឹង​សែន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវ​គ្រួ​ស​ក្រហម ក្នុងភូមិ​រលួស

ខេត្តកំពង់ធំ ៖ ចោរលួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​គ​របាល​ក្រុង​ស្ទឹង​សែន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវ​គ្រួ​ស​ក្រហម ក្នុងភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៥ ។

លោក​វរៈ​សេនី​យ៏​ទោ ញ៉ែ​ម ឈុ​ន​លី អធិការដ្ឋាន​គ​របាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ ឈ្មោះ ទេព សារ៉ូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ រួច​ចុះ​ទៅ​បាច​ជី​ដាក់​ស្រែ ។ បន្ទាប់​មក​គេ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ឃើញ​ឱកាសល្អ​បែប​នេះ ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សម្រេច​ជិះ​ចេញ​បន្តិច​ក៏​ត្រូវ​ម្ចាស់​ដឹង​ស្រែក​ឆោឡោ​ឡើង​នាំ​គ្នា​ដេញចាប់ រហូត​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ ផា ថា​វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្រុក​កំណើត​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ដើម្បី​ធ្វើ​សកម្មភាព​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ចំណែក​បក​ក្ខ​ពួក​ម្នាក់​ទៀត​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ រីឯ​ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ដើម្បី​សាកសួរ ដើម្បី​តាម​ចាប់ខ្លួន​បក្ខពួក​បន្ត​ទៀត និង​កសាង​សំណុំរឿង​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕