ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជិត​២​ម៉ោង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ម៉ោង​ប្រហែល​​៥​ល្ងាច​ថ្ងៃ​ទី​០១ សីហា ២០១៥ រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​រាំង​នៅ​ឡោះ​យ​នោះ គេ​សង្កេត​ឃើញ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ទឹក​ជន់​លិច​ស្ទើរតែ​គ្រប់​ទីកន្លែង ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ផ្លូវ​មួយ​ចំនួន​ធំ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ជន់​លិច ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ព្រមទាំង​បណ្តា​ឱ្យ​​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​រលត់​ក្នុង​ទឹក​ទៀត​ផង ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា តំបន់​ដែល​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​លិច​នោះ​មាន​ដូច​ជា ផ្លូវ​កម្ពុជា​ក្រោម​ចាប់ពី​ស្តុ​ប​សាលា​សន្ធរ​ម៉ុ​ករ​ហូត​ដល់​គល់​ស្ពាន​អាកាស​៧​មក​រា​(​ពេទ្យ​លោកសង្ឃ​), មហាវិថី​ម៉ៅ​សេ​ទុង ម្តុំ​មុខ​ផ្សារ​ឃ្លាំង​រំសេវ​, ផ្លូវ​លេខ​២៥៧ ខាងត្បូង​ផ្សារ​គីឡូម៉ែត្រ​លេខ​៤, ផ្លូវ​លេខ​២០០២, ផ្លូវ​លេខ​២០០៤ ជា​ពិសេស​ជំនន់​ទឹកភ្លៀង​នេះ​បាន​ជន់​លិច​ភូមិ​ស្លែង​រលើង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទាំងមូល​ថែម​ទៀង​ត​ផង ។ មិន​តែ​ប៉ុណ្ណោះ​តំបន់​ទំនាប​មួយ​ចំនួន​ទៀត​ក៏​ទទួល​រង​ការ​ជន់​លិច​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នេះ​ដែរ ៕