ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ទ្រង់ទ្រាយ​ធំ​​មួយ​កន្លែងក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ឃាត់ខ្លួន​​មនុស្ស​​២​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១ សីហា ២០១៥ នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ខាំ សុ​ផា​រី និង​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​កត់​កន្ទុយ​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១ សីហា ២០១៥ នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ខាំ សុ​ផា​រី និង​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​កត់​កន្ទុយ​លេខ​ខុសច្បាប់​ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ផ្ទះល្វែង​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវលំ ក្នុង​ក្រុម​ទី​១៤ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​២​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប អាជ្ញាធរ​ខណ្ឌ​យើង​បាន​តាមដាន​ស្រាវជ្រាវ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​តំរុយ​ច្បាស់​ការណ៍​ពី​ទីតាំង​កត់​ឆ្នោត​របស់​មេ​ធំ​ខាងលើ ។ រហូត​មក​ទល់​នឹង​វេលា​ម៉ោង​កើតហេតុ ដោយ​ទទួល​បាន​តំរុយ​យ៉ាង​ច្បាស់​ការណ៍​ចំពោះ​ទីតាំង​មេ​ឆ្នោត​ធំ ដែល​កំពុង​ពួន​សំងំ​លួចលាក់​លេង​យ៉ាង​គគ្រឹកគគ្រេង ទើប​កម្លាំង​អាជ្ញាធរ​យើង រួម​ទាំង​មានការ​ចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដោយ​មានការ​ការ​អនុញ្ញាត​ពី​ព្រះ​អាជ្ញារ​រង បាន​បើក​ប្រតិបត្តិការ​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ។

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ អាជ្ញាធរ​បាន​ធ្វើការ​ឃាត់ខ្លួន ប្តី​ប្រពន្ធ​ជា​ម្ចាស់​ទីតាំង​ចំនួន​២​នាក់ ដែល​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ​មុនី អាយុ​៤៣​ឆ្នាំ និង​បុរស​ជា​ប្តី​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ  ។ ក្នុង​នោះ ក៏​ធ្វើការ​ដកហូត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​មើល​ឆ្នោត​មួយ​ចំនួន​ធំ​ដូច​ជា​ម៉ាស៊ីន Fax ៦​គ្រឿង , ម៉ាស៊ីន​គិត​លេខ​២​គ្រឿង , ទូរស័ព្ទ​ដៃ​២​គ្រឿង ថវិកា​មួយ​ចំនួន និង​វត្ថុ​តាង​ដូច​ជា​ក្រដាស​កន្ទុយលេខ​ផ្សេង​ៗ​មួយ​ចំនួន​ធំ​ផង​ដែរ ។

បច្ចុប្បន្ន​ជន​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន និង​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព