ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទេ​ដូច​តែ​គ្នា

8 ឆ្នាំ មុន

គិត​ឱ្យ​សព្វ​ៗ​ទៅ កើតជា​មនុស្ស​រស់​តែ​មួយ​ពោះ​«​ដៀ​តែ​ខ្នូ​ច​» មិន​ខុស​ពី​ពាក្យ​កំណាព្យ​មួយ​ឃ្លា​ដែល​គេ​សរសេរ​ថា «​រស់​មួយ​ពោះ រស់​មិន​សុខ ក្រ​ហើយ​ជួប​ទុក្ខ​លុះដល់​ថ្ងៃ​ស្លា.ប់ មានហើយ​ឆ្អែត​ហើយ ម្តេច​ឡើយ​មិន​ស្កប់ ក្រ​ក៏​ងាប់ មាន​ក៏​ងាប់

គិត​ឱ្យ​សព្វ​ៗ​ទៅ កើតជា​មនុស្ស​រស់​តែ​មួយ​ពោះ​«​ដៀ​តែ​ខ្នូ​ច​» មិន​ខុស​ពី​ពាក្យ​កំណាព្យ​មួយ​ឃ្លា​ដែល​គេ​សរសេរ​ថា «​រស់​មួយ​ពោះ រស់​មិន​សុខ ក្រ​ហើយ​ជួប​ទុក្ខ​លុះដល់​ថ្ងៃ​ស្លាប់ មានហើយ​ឆ្អែត​ហើយ ម្តេច​ឡើយ​មិន​ស្កប់ ក្រ​ក៏​ងាប់ មាន​ក៏​ងាប់ ទ្រព្យ​រាប់​សិប​យក​មិន​បាន ប្រាណ​ទទេ​ដូច​តែ​គ្នា​» ។

អា​ឡេវ​នៅ​ចាំ​បាន​ពាក្យចាស់​លោក​ពោល​ថា «​មាន​មិន​ដែល​៣​ត ក្រ​មិន​ដែល​៣​ជាតិ​» ដូច​ជា​ត្រឹមត្រូវ​ដែរ តែ​យល់​ថា នេះ​គ្រាន់តែ​ជា​ពាក្យ​កុំឱ្យ​អ្នកក្រ​អស់សង្ឃឹម​តែ​ប៉ុណ្ណោះ​… ​ណ្ហើយចុះ ចង់​អ្នក​ណា​មានអី​ក៏​មាន​ទៅ តែ​អា​ឡេវ​សុំ​ប្រាប់​ឱ្យ​ហើយ​ថា អ្វី​ដែល​ល្មើស​នឹង​ច្បាប់សង្គម​ហើយ ​មិន​អាច​ថា ​រួចខ្លួន​រហូត​ទេ មិន​ខុស​ពី​ចោរ​ឡើយ មិនមែន​ហេង​រហូត​ឡើយ ទីបំផុត​ជាប់ទ្រុង !…

                     អា​ឡេវ