ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជន​ទំនើង​៣​នាក់​ ដែល​បង្ក​ការ​អុកឡុក​នៅ​ទី​សាធារណៈក្នុងក្រុងព្រះសីហនុ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៩ និង​២០​នាទី​យប់​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ កម្លាំង​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្ម​ទណ្ឌ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​៣​នាក់ ខណៈ​កំពុង​កាន់​ដាវ​ដេញ​កា.ប់​ប្រជាពលរដ្ឋ​, រថយន្ត ម៉ូតូ និង​បង្ក​ការ​អុកឡុក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់សា

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៩ និង​២០​នាទី​យប់​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ កម្លាំង​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្ម​ទណ្ឌ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​៣​នាក់ ខណៈ​កំពុង​កាន់​ដាវ​ដេញ​កាប់​ប្រជាពលរដ្ឋ​, រថយន្ត ម៉ូតូ និង​បង្ក​ការ​អុកឡុក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់សា​ធារណៈ ស្ថិត​នៅ​មុខ​ហាង​លក់​នំ​បុ័ង​អន្តរជាតិ ក្នុង​សង្កាត់​២ ក្រុងព្រះសីហនុ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​ផ្លុ​ង ឡង់​ឌី អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ​យ៉ែ​ម អឿ​ន អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ​ឈឹ​ម សុផល អាយុ​៣១​ឆ្នាំ អ្នក​ទាំង​៣​នាក់ ស្នាក់​នៅ​ផ្សារ​គុ​ជ​អាស៊ី ស្ថិត​ក្នុង​សង្កាត់​៣ ក្រុងព្រះសីហនុ  ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព