ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញចាប់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រក​ឃើញ​ឈើ​គ្រញូង​ចំនួន​១៤៧​កំណាត់​ក្នុង​រថយន្ត

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​កាម​រី​ប៉ោង​មួយ​គ្រឿង ​មាន​លួច​ដឹកឈើ​គ្រញូង​ជា​ច្រើន​ដុំ បាន​បើក​​បុក​ម៉ូតូ​១​គ្រឿង បណ្តាល​ឱ្យ​បុរស​អ្នក​ជិះ​ម៉ូតូ​ម្នាក់​រង​របួស​ធ្ងន់ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ស្រុក​ចំការលើ តែ​ត្រូវ​រថយន្ត​នោះ​​មិន​ឈប់​​ដោះស្រាយនោះទេ បាន​ព្យាយាម​បើក​គេច តែ​​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ដេញតាម​ចាប់​បាន​នៅ​ចំណុចស្រុក​​កំពង់សៀម ។

ទោះបីជា​យ៉ាងណា ម្ចាស់​រថយន្ត​បង្ក​នោះ​ បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​ ហើយ​ត្រូវ​កម្លាំង​ធ្វើការ​ឆែកឆេរ​រក​​ឃើញ​​ឈើ​ប្រភេទ​គ្រញូង​ចំនួន​១៤៧​កំណាត់​ក្នុង​រថយន្តនោះ​​ផង​ដែរ ។ បើ​តាម​ការ​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ គឺ​មាន​​បំណង​​ដឹក​ទៅ​លក់​នៅ​ឯស្រុក​មេមត់ ។

បច្ចុប្បន្ន រថយន្ត និង​ឈើ​គ្រញូង ត្រូវ​បាន​កម្លាំង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។