ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ប្លន់​ដ៏​កក្រើក​៤​នាក់​នៅ​បញ្ជាការដ្ឋាន​ខេត្តកំពង់ចាម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ នៅ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៥ នេះ បាន​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ និង​ប្លន់​ដ៏​សកម្ម​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ក្នុង​នោះ​បាន​បង្ហាញ​វត្ថុ​តាង​មួយ​ចំនួន ​មាន​លុយ​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​, គ្រឿងអលង្ការ​ជា​ច្រើន និង​សម្ភារ​ផ្សេង​ៗ​ដែល​បាន​ដកហូត ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ​ស៊ី​ថា អាយុ​២៦​ឆ្នាំ​, ២-​ឈ្មោះ​ស៊ិ​ន សុខ​ចាន់ អាយុ​១៨​ឆ្នាំ​, ៣-​ឈ្មោះ​អ៊ិ​ន សុភាព អាយុ​២៩​ឆ្នាំ និង​៤-​ឈ្មោះ​បាន ពិសាល អាយុ​១៨​ឆ្នាំ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​បង្ហាញ​មុខ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​រួច កម្លាំង​យើង​នឹង​ធ្វើការ​ប្រគល់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​នោះ​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​នៅ​ឯ​ស្រុក​ជើងព្រៃ និង​គ្រឿងអលង្ការ​ឱ្យ​ម្ចាស់​ដើម​នៅ​ខេត្តសៀមរាប​ផង​ដែរ ។