ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើ​រដ្ឋបាល​នៅ​វត្ត «​គោក​ចំបក់​» រក​ឃើញ​សម្ភារ​បទល្មើស​ជា​ច្រើន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​វត្ត «​គោក​ចំបក់​» កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៥ នេះ ស្ថិត​នៅ​ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​ចូលរួម​ពី​លោក​សេង គន្ធ អភិបាលរង​, លោក​វរសេនីយ៍ត្រី ជឹ​ម រិ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ,

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​វត្ត «​គោក​ចំបក់​» កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៥ នេះ ស្ថិត​នៅ​ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​ចូលរួម​ពី​លោក​សេង គន្ធ អភិបាលរង​, លោក​វរសេនីយ៍ត្រី ជឹ​ម រិ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ , លោក​​អធិការរង និង​លោក​សុទ្ធ សាធ ចៅសង្កាត់​ផង​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តាម​បន្ទប់​ព្រះសង្ឃ​ក្នុង​វត្ត​ខាងលើ​នេះ ដោយសារ​កន្លង​មក មាន​ករណី​បទល្មើស​ជា​ច្រើន​​ក្នុង​វត្ត ដែល​ត្រូវ​បាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដល់​សមត្ថកិច្ច​យើង ។

ប្រភព​បន្តថា បន្ទាប់​​ពី​កម្លាំង​​ឆែកឆេរហើយ ​រក​ឃើញ​ក្នុង​បន្ទប់ព្រះសង្ឃ​​មាន​ដាវ​សា​មូ​រ៉ៃ​, កាំបិតខ្វែវ​, គ្រឿងញៀន និង​មាន​លី​អូ​របស់​ស្ត្រី​ថែម​ទៀត​ផង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព