ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍន៍​ពង្រីក​វិសាលភាព​របស់​ខ្លួន កែសម្រួល​ការ​រ​គ្រប់គ្រង ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អគ្គិសនី​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដោយ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​​របស់​​លោក​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុកអគ្គិសនី​កម្ពុជា​នោះ គេ​បាន​កត់សម្គាល់​ឃើញ​ថា ទាំង​បុគ្គលិក និង​មន្ត្រី​​ក្រោម​ឱវាទ​គ្រប់​លំដាប់ថ្នាក់ ពិតជា​មានការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន ជា​ពិសេស មានការ​កែ​

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អគ្គិសនី​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដោយ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​​របស់​​លោក​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុកអគ្គិសនី​កម្ពុជា​នោះ គេ​បាន​កត់សម្គាល់​ឃើញ​ថា ទាំង​បុគ្គលិក និង​មន្ត្រី​​ក្រោម​ឱវាទ​គ្រប់​លំដាប់ថ្នាក់ ពិតជា​មានការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន ជា​ពិសេស មានការ​កែ​សម្រួល​​​​ការងារ​គ្រប់​គ្រង​​របស់​មន្ត្រីរាជការ និង​បុគ្គលិក​របស់​ខ្លួន ដែល​មាន​ភាព​រហ័សរហួន​ចុះ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល
វេលា នៅ​​ពេល​ដែល​ប្រជាពលរដ្ឋ​សំណូមពរ​នូវ​បញ្ហា​ផ្សេង​ៗ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អតិថិជន ដែល​ប្រើប្រាស់​ភ្លើង​មាន​ភាព​កក់ក្តៅ ។

ជាក់​ស្តែង ក្នុង​ពេល​ថ្មី​ៗ​កន្លង​មកនេះ បន្ទាប់​ពី​មានការ​តវ៉ា ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាក់ទិន​ទៅ​នឹង​ការ​ប្រើប្រាស់ភ្លើង​អគ្គិស​នី​​ភ្លាម​ៗ​​នោះ មន្ត្រី​អគ្គិសនី​សាខា​អូរ​បែក​ក្អម មានការ​ខិតខំ​ខ្នះខ្នែង​ញាប់ដៃ​ញាប់​ជើង​ចុះ​ទៅ​តាមដាន​ត្រួតពិនិត្យ​វាស់​ថ្លឹង​កុង​ទ័​រ​ភ្លើង
និង​​ការ​ត្រួតពិនិត្យ​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ ដោយ​យកចិត្តទុកដាក់ និង​ប្រកបដោយ​ភាព​ទន់ភ្លន់ ព្រមទាំង​ធ្វើការ​ពន្យល់​ហេតុ​ផល​​ច្បាស់លាស់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​តែ​ម្តង ៕