ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បន្តបន្ទាប់​ពី​បទ​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀ.ន

8 ឆ្នាំ មុន

ខេតស្វាយរៀង ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ត​បន្ទាប់​គ្នា​ដែល​ជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀ.ន​យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត ។

ខេតស្វាយរៀង ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ត​បន្ទាប់​គ្នា​ដែល​ជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​បន្តបន្ទាប់​គ្នា ដោយ​ដំបូង​គឺ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទី​១-​ឈ្មោះ គង់ សុភាព ភេទ​ប្រុស អាយុ​២៧​ឆ្នាំ កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០ កក្កដា ២០១៥ ស្ថិត​នៅ​ភូមិ​តា​ប៉ឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត និង​បាន​ដកហូត​បាន​ម្សៅ​ក្រាម​រឹង​ពណ៌​ស​ថ្លា​២​កញ្ចប់ ព្រមទាំង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។ បន្ទាប់​ពី​ធ្វើការ​សួរនាំ​ជនសង្ស័យ​រួច​មក នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទី​២-​ឈ្មោះ ឡេ​ង ស៊ី​ណា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មាន​សញ្ជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​រឹង​ព៌​ណ​ស​ថ្លា ចំនួន​៣៨​កញ្ចប់ (៣​កញ្ចប់​ធំ និង​៣៥​កញ្ចប់​តូច​), ទូរស័ព្ទ​ដៃ​១​គ្រឿង​, ថង់​ប្លា​ស្ទិ​ច​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន និង​វិ​ក្ក័​យ​ប​ត្រ​វេរ​លុយ​វី​ង​មួយ​ចំនួន​ផង​ដែរ ។ ស្ត្រី​រូប​នេះ​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុង​ការ​ចែកចាយ​គ្រឿងញៀន​នា​ពេល​កន្លង​មក ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់​ស្ត្រី​សង្ស័យ​ទី​២​រួច​មក កម្លាំង​សមត្ថកិច្ច​មិន​ទាន់​បិទ​ការ​ស្រាវជ្រាវ​នោះ​ទេ គឺ​បន្ត​សួរនាំ​ជន​សង្ស័យ​ទាំង​២​នាក់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​៣-​ឈ្មោះ តាន់ សុ​ជាតិ ហៅ​យឿ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ហើយ​ការ​ឃាត់​ជនសង្ស័យ​ទី​៣​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​លេខ​ទូរស័ព្ទ​នៅ​ក្នុង​វិក្ក័យ​ប​ត្រ​វេរ​លុយ​តាម​វី​ង ដែល​ស្ត្រី​សង្ស័យ​ខាងលើ​បាន​ផ្ញើរ​ទៅ​ឱ្យ ព្រម​ទាំង​​ដកហូត​បាន​ទូរស័ព្ទ​ដៃ​២​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សួរនាំ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕