ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​សង្ស័យ​៦​នាក់​និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ

8 ឆ្នាំ មុន

ខេត្តសៀមរាប​៖ កម្លាំង​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តសៀមរាប​បាន​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​តាម​ដងផ្លូវ​សាធារណៈ និង​ដកហូត​បាន​ថ្នាំ​ញៀន​១៦​កញ្ចប់​តូច រួច​បន្ត​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់​ទៀត​នៅ​ក្នុងផ្ទះ

ខេត្តសៀមរាប​៖ កម្លាំង​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប​បាន​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​តាម​ដងផ្លូវ​សាធារណៈ និង​ដកហូត​បាន​ថ្នាំ​ញៀន​១៦​កញ្ចប់​តូច រួច​បន្ត​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់​ទៀត​នៅ​ក្នុងផ្ទះ ពី​បទ​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ក្នុង​ក្រុង​សៀមរាប ។

ហេតុការណ៍​ចុះ​ប្រតិបត្តិការបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៦​នាក់​ពី​បទ​ជូ​ញ​ដូរ​គ្រឿង​ញៀ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ប្រតិបត្តិការ​នេះ​ដឹកនាំ​សម្របសម្រួល​និ​តិ​វិធី​ដោយ​ក​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។

លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៦​នាក់​មាន ១-​ឈ្មោះ យិ​ន តឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ​(​ជួញដូរ​) ត្រូវ​បាន​ឃាត់ខ្លួន​នៅ​តាម​ផ្លូវ ដកហូត​បាន​គ្រឿងញៀន​១៦​កញ្ចប់​តូច​, ២-​ឈ្មោះ ឡុ​ង វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ដឹក​ភ្ញៀវ ស្នាក់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វ​យ​ដង្គំ ក្រុង​សៀមរាប (​រក្សា​ទុក​ ដឹក​ជញ្ជូន​ និង​​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ឃាត់ខ្លួន​ក្នុងផ្ទះ​, ៣-​ឈ្មោះ កង សា​វ៉ុ​ន ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​អ៊ុតសក់ មានស្រុក​កំណើត​ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ (​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ឃាត់ខ្លួន​ក្នុងផ្ទះ​, ៤-​ឈ្មោះ អេ​ង រតនៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត (​ជួញដូរ​) ជា​ម្ចាស់ផ្ទះ ស្នាក់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ​, ៥-​ឈ្មោះ អេ​ង រត​នេ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ (​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ឃាត់ខ្លួន​ក្នុងផ្ទះ និង​៦-​ឈ្មោះ ថាប់ សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១២ឈប់​រៀន ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម (​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ឃាត់ខ្លួន​ក្នុងផ្ទះ​ ។

លោក​បន្ត​ថា ក្រោយ​ពី​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​ជនសង្ស័យ​រក​ឃើញ​ថ្នាំ​ញៀន រួច​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​៣២​កញ្ចប់​តូច​, ៦​កញ្ចប់​ធំ មាន​ទម្ងន់​២៧,០៩​ក្រាម​, ទូរស័ព្ទ​ដៃ​៥​គ្រឿង​, ម៉ូតូ​៦​គ្រឿង​, លុយ​ខ្មែរ និង​លុយ​ដុល្លារ​មួយ​ចំនួន​, ឧ​បករ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ និង​ដាវ​២​ដើម ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១ សីហា ២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕