ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ជម្រុញ​ឱ្យ​គណៈ​អភិបាលខេត្ត​ត្រូវ​សហការ​ល្អជា​មួយ​ក្រុមប្រឹក្សា​ខេត្ត

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​ជម្រុញ​ឱ្យ​គណៈ​អភិបាលខេត្ត​ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ល្អជា​មួយ​ក្រុមប្រឹក្សា​ខេត្ត ។ ថ្នាក់​ដឹក​នាំ​ក្រសួង​មហា​ផ្ទៃ​បាន​​លើក​ឡើង​បែប​នេះ​​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្តបន្ទាយមានជ័យ​នា​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៥

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​ជម្រុញ​ឱ្យ​គណៈ​អភិបាលខេត្ត​ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ល្អជា​មួយ​ក្រុមប្រឹក្សា​ខេត្ត ។ ថ្នាក់​ដឹក​នាំ​ក្រសួង​មហា​ផ្ទៃ​បាន​​លើក​ឡើង​បែប​នេះ​​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្តបន្ទាយមានជ័យ​នា​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​មានចំនួន​១៧​នាក់​(​ស្រី​ម្នាក់​), អភិបាល នៃ​គណៈ​អភិបាលខេត្ត​មាន​ចំនួន​៧​នាក់ (​ស្រី​ម្នាក់​), មន្ត្រី​ក្រប​ខណ្ឌ​សរុប​ច​នួន​១២៦​នាក់ (​ស្រី​៣៦​នាក់​), បុគ្គលិក​ជាប់កិច្ចសន្យា និង​បណ្តែត​មាន​ចំនួន​៤៧​នាក់​(​ស្រី​២៦​នាក់​) ។

លោក អ៊ួ​ង ច​ន្នី ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ ​អាន​ប្រកាស​តែងតាំង​លោក​ វិស្វ័ករ លី សារី ប្រធាន​មន្ទី​ររៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោល​ដី​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ជំនួស​លោក អឹុម ភាន់​សុផល ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែល​ទើប​ទទួល​ភារកិច្ច​ថ្មី​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​ប្រឹក្សា ព្រមទាំង​គណៈ​អភិបាលខេត្ត​ដែល​បាន​តែងតាំង​រូប​លោក​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ដែល​មានការ​រីក​ចម្រើន ក៏​ដូច​ជា​ការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ធនធានមនុស្ស​ដែល​ជាក​ក្តា​សំខាន់​សម្រាប់​មន្ត្រី​ដែល​មានចំណេះ​ដឹង ដើម្បី​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ។

លោក​បាន​ជម្រុញ​ឱ្យ​គណៈ​អភិបាលខេត្ត​ត្រូវ​ចេះ​សហការ​គ្នា​ឱ្យ​បាន​ល្អ​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ៕